មនុស្សគ្រប់គ្នាតែងតែមានប្រជ្រុយមួយចំនួនលើរាងកាយ។ វាអាចមានទំហំ និងចំនួនច្រើនខុសៗគ្នា។ យ៉ាងណាមិញ អ្វីដែលអ្នកប្រហែលជាមិនធ្លាប់ដឹងនោះគឺ ទីតាំងរបស់វាលើរាងកាយដែលអាចបញ្ជាក់នូវអត្ថន័យពិសេសៗមួយចំនួនបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះ ប្រជ្រុយមួយចំនួនច្រើនតែទាក់ទងនឹងភាពល្អអស្ចារ្យរបស់បុគ្គលនោះ ភាពមានសំណាង ឬសុខភាពជាដើម។ តើវាមានអ្វីខ្លះទៅ?

នៅសៀតថ្កា

ករណីដែលអ្នកមានប្រជ្រុយនៅកន្លែងនេះ មានន័យថា អ្នកនឹងអាចមានឱកាសធ្វើដំណើបានច្រើនកន្លែងហើយរឿងនេះក៏អាចបញ្ជាក់អំពីភាពសប្បាយរីករាយនៃការងាររបស់អ្នកបានដែរ។

នៅចន្លោះភ្នែក និងចិញ្ចើម

ករណីដែលអ្នកមានប្រជ្រុយនៅកន្លែងនេះ មានន័យថា អ្នកជាមនុស្សដែលមិនចេះមានបញ្ហាក្នុងការសម្រប់ខ្លួនទៅតាមកាលៈទេសៈឡើយ។ អ្នកគឺជាមនុស្សដែលរាក់ទាក់ និងចូលចិត្តធ្វើជាមនុស្សដឹកនោមប្រកបដោយលក្ខណៈល្អឥតខ្ចោះ។ 

នៅចន្លោះចិញ្ចើម

ប្រជ្រុយទាំងនេះបញ្ជាក់ថា​អ្នកមានភាពរីកចម្រើនខាងមុខជំនាញ អាចឡើងដំណែង និងឡើងប្រាក់ខែ។

នៅបបូរមាត់ខាងលើ

អ្នកប្រហែលជាមនុស្សម្នាក់ដែលចាប់អារម្មណ៍លើសម្លៀកបំពាក់ និងអាហារខ្លាំងបំផុតកាលណាមានប្រជ្រុយនៅកន្លែងនេះ។ ចំពោះជំនាញទំនាក់ទំនងរបស់អ្នកវិញអស្ចារ្យ និងជាមិត្តភក្តិដែលចូលចិត្តបំផុតផង។ 

នៅលើថ្ពាល

រឿងនេះអាចបញ្ជាក់បានថា ស្ថានភាពហិរញ្ញវត្ថុអ្នកកំពុងតែលូតលាស់ហើយ ចាប់តាំងពីអ្នកមានការងារធ្វើហើយ។ 

នៅបាតដៃ

ការដែលមានប្រជ្រុយនៅបាតដៃ មានន័យថា លុយកាកអ្នកតែងតែមានភាពហ្នឹងនរ។ យ៉ាងណាមិញ អ្នកជាមនុស្សមានចំណង់ខ្ពស់ និងឆ្លាតប្រកបដោយភាពជាអ្នកដឹកនាំ។ ករណីមានប្រជ្រុយនៅបាតដៃខាងក្រោយវិញ មានន័យថា សេដ្ឋកិច្ចអ្នកកំពុងតែល្អហើយ។

ប្រអប់ជើង

បើសិនជាអ្នកមានប្រជ្រុយនៅប្រអប់ជើងច្រើន មានន័យថា អ្នកនឹងសប្បាយចិត្តក្នុងការធ្វើដំណើរកាន់តែច្រើន ចូលចិត្តញ៉ាំអាហារខុសៗគ្នា និងមានបទពិសោធន៍ច្រើនចំពោះទំនៀមទម្លាប់ខុសៗគ្នា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ អ្នកជាមនុស្សដែលមានប្រជាប្រិយបំផុតនៅកន្លែងធ្វើការ និងលូតលាស់ខាងជំនាញជាអ្នកដឹកនាំខ្លាំងក្លា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង