Join with Health.com.kh on Telegram

ដំឡូងជ្វាមានជីវជាតិពោរពេញទៅដោយអត្ថប្រយោជន៍ច្រើនណាស់។ ត្រឹមតែដំឡូងជ្វាទំហំមធ្យមមួយមឺមក៏មានវីតាមីន A ស្មើនឹងតម្រូវការប្រចាំថ្ងៃរហូតដល់ ៤០០ភាគរយ ជាមួយគ្នានឹងជាតិប៉ូតាស្យូម និងជាតិសរសៃផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាមួយគ្នានេះដែរ ដំឡូងជ្វាមានជាតិស្ករធម្មជាតិច្រើនជាងដំឡូងធម្មតា ហើយក៏មានកាឡូរីទាបដែរ។ 

ដំឡូងជ្វាមានសារធាតុជួយសម្រួលដល់ក្រពះ និងពោះវៀន។ វីតាមីន C, B កំផ្លេច ប៉ូតាស្យូម Beta-carotene និងកាលស្យូមអាចព្យាបាលជំងឺដំបៅក្រពះបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ដំឡូងជ្វាអាចជួយបង្ការការទល់លាមក និងការបង្កើតជាអាស៊ីតច្រើន ដូច្នេះវានឹងកាត់បន្ថយឱកាសនៃការកើតដំបៅក្នុងក្រពះផងដែរ។ 

ការដុតដំឡូង

ចូរដុតដំឡូងជ្វា ១០០ក្រាម និងញ៉ាំវាមួយថ្ងៃពីរដងជារៀងរាល់ថ្ងៃ។ អ្នកក៏អាចបន្ថែមជាប្រេងអូលីវមុននឹងញ៉ាំផងដែរ។ មិនត្រូវលាបដំឡូងនេះជាមួយប្រេងអូលីវមុនដុតឡើយ។ 

ការស្ងោដំឡូង

ការស្ងោដំឡូងជ្វា និងញ៉ាំវាគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីជួយឲ្យរបួស ឬដំបៅក្នុងក្រពះឆាប់ជា។ 

  • ចូរដាក់ដំឡូងជ្វាតូចល្មមួយដែលមានទម្ងន់ ១០០ក្រាម ក្នុងឆ្នាំភ្លើង
  • ចាក់ទឹកចូលក្នុងឆ្នាំនោះហើយគ្របវា
  • ចូរស្ងោរវាឲ្យឆ្អិតរហូតដល់ដំឡូងនោះទន់ ហើយក៏មិនត្រូវស្ងោរឆ្អិនខ្លាំងពេកអី
  • យកវាចេញពីទឹកក្តៅ ហើយដាក់នៅកន្លែងត្រជាក់
  • ចូរញ៉ាំវា ឬអាចលាយជាមួយប្រេងអូលីវបន្ថែមក៏បានដែរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរញ៉ាំដំឡូងជ្វាដែលស្ងោរនេះយ៉ាងហោចណាស់ពីរដងជារៀងរាល់ថ្ងៃរយៈពេល ២សប្តាហ៍ដើម្បីដំបៅក្រពះជា៕