អ្នកប្រហែលជាសម្គាល់ដឹងថាមានជំងឺបាក់ទឹកចិត្តបានតាមរយៈ ការមានអារម្មណ៍អស់សង្ឃឹម និងពិបាកចិត្តច្រើនជ្រុល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែការបាក់ទឹកចិត្តមិនមែនតែងែបង្ហាញនូវអារម្មណ៍ពិបាកចិត្តទាំងអស់នោះទេ។ ខាងក្រោមនេះគឺជាអាការៈមិនធម្មតាមួយចំនួនដែលអាចប្រាប់ថា អ្នកកំពុងតែមានជំងឺបាក់ទឹកចិត្តដែរ។
ងាយខឹង
បើសិនជាបញ្ហាតិចតួចបំផុតគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកខឹងដែរនោះ មានន័យថាអ្នកប្រហែលជាមានជំងឺបាក់ទឹកចិត្តហើយ។ តាមការសិក្សាមួយចុះផ្សាយក្នុងសារព័ត៌មាន Depress Anxiety បានឲ្យដឹងថា ការបាក់ទឹកចិត្តជាប់ទាក់ទងនឹងអារម្មណ៍របស់មនុស្ស បែបឆេវឆាវ ចេះតែបង្កជម្លោះ និងខឹងច្រើន។
ញ៉ាំគ្រឿងស្រវឹងជាញឹកញាប់
ដោយយោងទៅតាមសារព័ត៌មាន Addiction បានឲ្យដឹងថា បើសិនជាអ្នកកំពុងតែញ៉ាំគ្រឿងស្រវឹងច្រើនៗជារៀងរាល់យប់ នោះវាអាចដោយសារតែអ្នកបាក់ទឹកចិត្តហើយ។ ហើយថ្វីបើការញ៉ាំគ្រឿងស្រវឹងតែម្តងក៏អាចជួយឲ្យអ្នកធូរស្រាលអារម្មណ៍ តែបើជ្រុលរហូតដល់ពីរទៅបីដងហើយនោះ វាអាចបញ្ជាក់អំពីអារម្មណ៍អវិជ្ជមានវិញ។
ចំណាយពេលច្រើនទៅលើបណ្តាញសង្គម
ការចុះផ្សាយមួយក្នុងសារព័ត៌មាន Cyberpsychology, Behavior and Social Networking បានបញ្ជាក់ថា អ្នកដែលមើល ឬប្រើប្រាស់បណ្តាញសង្គមច្រើនជាងជីវិតពិតប្រាកដ ឬអនឡាញរហូរនោះ ច្រើនតែជាមនុស្សបាក់ទឹកចិត្ត។
សុបិន្តទាំងថ្ងៃច្រើនពេក
តើអ្នកធ្លាប់សុបិន្តទាំងថ្ងៃដែរទេ? ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Frontier in Human Neuroscience បានបញ្ជាក់ថា យើងនឹងសប្បាយចិត្តបំផុតនៅពេលអារម្មណ៍របស់យើងហោះហើរទៅឯណាផ្សេងដែលអស្ចារ្យ ប៉ុន្តែវាអាចបញ្ជាក់ថា អ្នកកំពុងតែមានជំងឺបាក់ទឹកចិត្តទៅវិញទេ។
មិនអាចធ្វើការសម្រេចចិត្តបាន
បើសិនជាអ្នកមិនអាចសម្រេចចិត្តបាន អ្នកប្រហែលជាបាក់ទឹកចិត្តដែរហើយ។ ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal Archives of General Psychiatry បានឲ្យដឹងថា នៅពេលអ្នកបាក់ទឹកចិត្ត អារម្មណ៍នៃភាពឈ្លាសវៃទាំងនេះបែរជាពិបាកកើតមានទៅវិញ។
មិនអាចមើលថែខ្លួនឯងបាន
តើអ្នកមានបានឈប់សិតសក់ ឬដុះធ្មេញជាទៀងទាត់ដូចមុនដែរទេ? ការដែលមិនបានថែរក្សានូវរូបរាងកាយខាងក្រៅ ឬភាពរីករាយខាងរាងកាយ អាចជាសញ្ញាមួយដែលបញ្ជាក់ថា អ្នកកំពុងតែបាក់ទឹកចិត្តហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាបានរកឃើញថា អ្នកដែលមានសុខភាពមាត់ធ្មេញមិនល្អច្រើនតែជាមនុស្សបាក់ទឹកចិត្ត៕