ចំនួនឈាមដែលមានក្នុងទឹកកាមអាចមានការប្រែប្រួលពីតិចតួចទៅច្រើន។ រឿងនេះក៏អាស្រ័យទៅតាមមូលហេតុដែលនាំឲ្យមានការធ្លាក់ឈាមនេះដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)លើសពីនេះទៅទៀត ក្នុងពេលដែលអ្នកមើលឃើញមានវត្តមានឈាមក្នុងទឹកកាមហើយ វាអាចនឹងធ្វើឲ្យមានអាការៈដូចខាងក្រោមនេះដែរ៖
- ឈឺចាប់នៅពេលបាញ់ទឹកកាម
- ឈឺចាប់ពេលនោម
- ឈឺតឹង ឬហើមក្នុងថង់ពងស្វាស
- ឈឺតឹងក្នុងតំបន់គ្រលាន
- ឈឺចង្កេះ
- មានឈាមតាមទឹកនោម
ដោយយោងទៅតាមមូលហេតុនៃការធ្លាក់ឈាមតាមទឹកកាម អ្នកប្រហែលអាចអាចព្យាបាលបញ្ហានេះដោយខ្លួនឯងបាន។ បើសិនជាមូលហេតុវាត្រូវការពេទ្យព្យាបាល មានតែគ្រូពេទ្យទេទើបអាចដោះស្រាយរឿងនេះបាន។
ការព្យាបាលដោយខ្លួនឯង
បើសិនជាអ្នកមានឈាមក្នុងទឹកកាមដោយសារតែមានការប៉ះទង្គិច ការសម្រាកធម្មតាៗ និងឲ្យរបួសជាដោយខ្លួនឯង គឺអាចដោះស្រាយបានហើយ។ បើសិនជាអ្នកមានអាការៈហើមនៅគ្រលាន អ្នកអាចប្រើទឹកកកស្អំនៅកន្លែងនេះពី ១០ ទៅ២០នាទីក្នុងមួយដង ប៉ុន្តែមិនត្រូវស្អំយូរជាងនេះឡើយ។ ករណីមានឈាមក្នុងទឹកកាមភាគច្រើននឹងស្រួលបួលវិញដោយខ្លួនឯង។ យ៉ាងណាមិញ ចូរកុំភ្លេចតាមដានអាការៈគ្រប់យ៉ាងរបស់អ្នក និងប្រាប់គ្រូពេទ្យឲ្យដឹងផងបើសិនជាអាការៈនេះកាន់តែធ្ងន់ធ្ងរទៅៗ ឬកើតឡើងយូរជាងមួយខែ។
ការដែលឲ្យពេទ្យព្យាបាល
បើសិនជាឈាមក្នុងទឹកកាមបង្កឡើងដោយការបង្ករោគ គ្រូពេទ្យនឹងចេញជាថ្នាំផ្សះដើម្បីព្យាបាល។ ថ្នាំប្រឆាំងការរលាកក៏អាចប្រើដែរបើសិនជាការរលាកគឺជាមូលហេតុរបស់រឿងនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាឈាមក្នុងទឹកកាមបង្កឡើងដោយការស្ទះក្នុងផ្លូវទឹកម៉ូត្រ ការវះកាត់អាចនឹងត្រូវធ្វើហើយ។
បើសិនជាមហារីកគឺជាដើមហេតុនៃការមានឈាមក្នុងទឹកកាម គ្រូពេទ្យអាចនឹងណែនាំអ្នកទៅជួបអ្នកជំនាញខាងជំងឺមហារីកដើម្បីទទួលបានការព្យាបាលដែលល្អបំផុត៕