ការចាក់ថ្នាំអាឡែហ្ស៊ីនឹងជួយបំបាត់រោគសញ្ញារបស់អ្នកដែលមានជំងឺអាឡែហ្ស៊ីរ៉ាំរ៉ៃ។ ថ្នាំចាក់នេះផ្ទុកទៅដោយសារធាតុអាឡែហ្ស៊ីមួយចំនួនតូចដែលធ្វើឲ្យមានប្រតិកម្ម។ ក្រោយពីប៉ះពាល់នឹងសារធាតុអាឡែហ្ស៊ីម្តងហើយម្តងទៀត ប្រព័ន្ធភាពស៊ាំនឹងអាចប្រឆាំងនឹងរឿងជាច្រើនកាន់តែល្អ ដែលធ្វើឲ្យមនុស្សទៅជាកណ្តាស ដកដង្ហើមលឺដូចហួច និងក្អក។
យកល្អគួរតែគិតទៅលើដំបូន្មានខាងក្រោមនេះសិនដែលវាទាក់ទងនឹងការចាក់ថ្នាំអាឡែហ្ស៊ី៖
- អ្នកដែលមានអាយុចាប់ពី ៦ឡើងទៅគឺអាចចាក់ថ្នាំនេះបាន។ ប៉ុន្តែថ្នាំនេះប្រហែលជាមិនបានណែនាំឲ្យប្រើលើអ្នកជំងឺហឺតធ្ងន់ធ្ងរ បញ្ហាបេះដូងទេ បើសិនជាពួកគេប្រើថ្នាំបញ្ចុះសម្ពាធឈាមប្រភេទ Beta-blockers ឬអ្នកមានផ្ទៃពោះ។
- ត្រូវចាក់ថ្នាំនេះជារៀងរាល់សប្តាហ៍រយៈពេល៦ខែដំបូង។ គ្រូពេទ្យនឹងបន្ថយចំនួនដងនេះបន្តិចម្តងៗ។
- ជាទូទៅ ថ្នាំអាឡែហ្ស៊ីមានសុវត្ថិភាពណាស់។ ប៉ុន្តែវាផ្ទុកទៅដោយរឿងមួយចំនួនតូចដែលអាឡែហ្ស៊ី ដែលអាចមានប្រតិកម្មបាន។ អ្នកគួរតែប្រាប់រឿងមានប្រតិកម្មទាំងឡាយដល់គ្រូពេទ្យដឹងភ្លាមៗ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855