អ្នកដែលកើតក្នុងឆ្នាំទាំង៤ខាងលើ ជិតមានជីវភាពដែលល្អដូចអ្នកដទៃហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឆ្នាំឆ្លូវ

អ្នកដែលកើតក្នុងឆ្នាំនេះ ក្នុងពេលថ្មីៗនេះ ទោះបីជាមិនប្រឹងប្រែងខ្លាំងក្នុងការងារ ក៏អាចទទួលបានលទ្ធផលល្អដែរ។ ជាហេតុដែលអាចទទួលបានការសរសើរពីចៅហ្វាយនាយ នោះនឹងអាចទទួលបានប្រយោជន៍ពីការងារទាំងនោះជាមិនខានឡើយ។

ឆ្នាំរការ

ទោះបីជាឆ្នាំនេះជាឆ្នាំដែលអ្នកជាន់ឆ្នាំក៏ដោយ ប៉ុន្តែវាមិនសូវប៉ះពាល់ដល់លាភសំណាងរបស់អ្នកឡើយ។ ដូចនេះអ្នកគួរតែកំណត់ទិសដៅរបស់ខ្លួនឲ្យបានល្អក្នុងឆ្នាំនេះ នោះអ្នកនឹងអាចចំណេញបានទ្រព្យច្រើនជាមិនខាន។

ឆ្នាំកុរ

ក្នុងឆ្នាំនេះ អ្នកអាចទៅធ្វើការងារនៅឆ្ងាយពីស្រុកកំណើតបាន នោះអ្នកនឹងអាចកែប្រែជីវភាពរបស់អ្នកឲ្យកាន់តែល្អបាន។

ឆ្នាំថោះ

ក្នុងឆ្នាំនេះ ឲ្យតែអ្នកខិតខំបំពេញការងារ នោះអ្នកនឹងអាចទទួលបានការតបស្នងដ៏ល្អមួយ។ ជាហេតុដែលអាចធ្វើឲ្យជីវភាពអ្នកកាន់តែល្អទៅៗ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)