តើអ្នកកំពុងតែមានបញ្ហាត្រជាក់ប្រអប់ជើងរាល់ថ្ងៃដែរទេ? ចូរកុំបារម្ភអីព្រោះវាមិនមែនកើតឡើងតែលើអ្នកតែម្នាក់ឯងឡើយ។ ករណីភាគច្រើន ការត្រជាក់ប្រអប់ជើងជាធម្មតាកើតឡើងដោយសារតែរឿងជាច្រើនដែលមិនត្រូវការសម្រាកក្នុងមន្ទីរពេទ្យដើម្បីព្យាបាលឡើយ។ យកល្អគួរតែពិនិត្យមើលថាតើអ្នកមានអាការៈអ្វីផ្សេងទៀតក្រៅពីការត្រជាក់ប្រអប់ជើងនេះ។ 

មូលហេតុញឹកញាប់បំផុតមួយនៃការត្រជាក់ប្រអប់ជើងគឺដោយសារតែការប៉ះពាល់នឹងសីតុណ្ហភាពត្រជាក់។ នៅពេលអាកាសធាតុ ឬបន្ទប់ចុះត្រជាក់ សរសៃឈាមនៅប្រអប់ជើងនឹងរួមតូចដែលជាហេតុធ្វើឲ្យបាត់បង់កម្តៅក្នុងរាងកាយ ហើយរឿងនេះក៏អាចធ្វើឲ្យប្រអប់ជើងត្រជាក់ដែរ។ ការដែលស្រ្តេសច្រើនពេក ឬថប់អារម្មណ៍ខ្លាំងពេកសុទ្ធតែជាមូកហេតុរបស់វា។ របត់ឈាមតិចទៅចុងដៃជើងអាចជាហេតុធ្វើឲ្យប្រអប់ជើងចុះត្រជាក់បានដែរ។ មូលហេតុញឹកញាប់នៃរឿងនេះច្រើនតែជាការលើសជាតិកូឡេស្តេរ៉ុល និងជំងឺបេះដូង។ ចំណែកឯការជក់បារីក៏ជាមូលហេតុរបស់វាមួយដែរ។ ជំងឺកង្វះគ្រាប់ឈាម ជំងឺទឹកនោមផ្អែម ជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត និងជំងឺសរសៃប្រសាទគឺជាមូលហេតុផ្សេងៗមួយចំនួនទៀតនៃការត្រជាក់ប្រអប់ជើង។ 

ទោះបីជាយ៉ាងណាក៏ដោយ ការព្យាបាលដោយខ្លួនឯងខាងក្រោមនេះអាចជួយស្រាយបញ្ហាត្រជាក់ប្រអប់ជើងអ្នកបាន៖

កុំនៅស្ងៀម

ពេលខ្លះ ការដែលត្រជាក់ប្រអប់ជើងកើតឡើងដោយសារតែរបៀបរស់នៅបែបស៊ីដេកៗ ដែលជារឿងអាចនាំឲ្យចុះខ្សោយដល់របត់ឈាមរត់ទៅចុងជើង ហើយក៏ធ្វើឲ្យត្រជាក់ជើងតែម្តងទៅ។ អ្វីដែលអ្នកគួរធ្វើគឺបង្កើនសកម្មភាពរាងកាយ។ 

ការពារប្រអប់ជើង

តើអាកាសធាតុត្រជាក់ ឬអ្នកស្ថិតក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ខ្លាំងដែរទេ? ការដែលប៉ះពាល់នឹងសីតុណ្ហភាពត្រជាក់គឺជាហេតុផលញឹកញាប់បំផុតដែលនាំឲ្យត្រជាក់ប្រអប់ជើង។ ដូច្នេះយកល្អគួរតែពាក់ស្រោមជើង ដែលស្រោមជើងកាន់តែក្រាសកាន់តែល្អ។ 

ប្រើដបទឹកក្តៅ

នៅពេលដែលអ្នកមានអារម្មណ៍ថា ប្រអប់ជើងអ្នកទៅជាត្រជាក់ យកល្អគួរតែរកដបទឹកមួយ ហើយចាក់ទឹកក្តៅចូល។ បន្ទាប់មកចូររុំកន្សែងតូចពីលើដបទឹកនោះ ហើយយកវាមកស្អំនៅប្រអប់ជើងដែលកំពុងតែក្តៅ។ 

ម៉ាស្សាដំឡើងកម្តៅ

យកល្អគួរតែយកប្រេងអូលីវទៅកម្តៅក្នុងម៉ៃក្រូវ៉ែវពីរបីវិនាទី ហើយទុកវាឲ្យនៅក្តៅឧណ្ហៗរួចយកមកម៉ាស្សានៅលើប្រអប់ជើងដែលកំពុងតែត្រជាក់នោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង