ធម្មតាក្នុងស្រោមសួតមិនមែនគ្មានទឹកនោះទេ គឺមានដែរ គ្រាន់តែចំនួនមួយតិចតួចដើម្បីសម្រួលដល់ការកកិតរបស់សួតបានល្អ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែសម្រាប់ជំងឺទឹកដក់ក្នុងស្រោមសួតវិញ គឺជាវត្តមានទឹកច្រើនក្នុងស្រោមសួត ដែលវាអាចរំខានដល់សមត្ថភាពនៃការរីករួមរបស់សួតក្នុងពេលដកដង្ហើមបាន។ 

រោគសញ្ញានៃជំងឺទឹកដកក្នុងស្រោមសួតច្រើនតែស្រដៀងគ្នានឹងការបង្ករោគនៅផ្លូវដង្ហើមខាងលើ និងជំងឺរលាកសួតដែរ។ ដូច្នេះហើយ គ្រូពេទ្យច្រើនតែមិនអាចសម្គាល់ដឹងថាមួយណាជាជំងឺរបស់អ្នកពិតប្រាកដ លុះត្រាតែមានការស្នើរសុំធ្វើតេស្តវេជ្ជសាស្រ្តមួយចំនួនទៀត។ 

ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលបញ្ជាក់ថា អ្នកទំនងជាមានជំងឺទឹកដក់ក្នុងស្រោមសួតហើយ៖ 

  • ឈឺក្នុងទ្រូងខ្លាំងក្លា ដែលវាឈឺកាន់តែខ្លាំងនៅពេលដកដង្ហើមជ្រៅៗ ឬក្អក។ អ្នកជំងឺអាចនឹងឈឺចាប់ដូចគេចាក់អញ្ចឹង។ 
  • ក្អកជាប់រហូតដែលវានឹងកើនឡើងបន្តទៀត។ វាអាចជាការក្អកស្ងួត ឬមានស្លេស្មច្រើនៗ
  • ក្តៅខ្លួនជាប់
  • ត្អើកជាប់ដែលអាចមានបាត់ៗ
  • ដកដង្ហើមញ៉ាប់ ឬពិបាកដកដង្ហើមជាពិសេសពេលដកដង្ហើមជ្រៅៗ
  • សម្លេងនៃកសារដកដង្ហើមមានលក្ខណៈប្រឹកៗ
  • ករណីខ្លះ អ្នកជំងឺអាចនឹងមិនមានរោគសញ្ញាអ្វីទាំងអស់ក៏មានដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ក្នុងករណីដែលអ្នកសង្ស័យថាខ្លួនមានជំងឺទឹកដកក្នុងស្រោមសួត ឬមានរោគសញ្ញាច្រើននៃអាការៈទាំងអស់ខាងលើ ចូរកុំព្យាយាមកំណត់រោគវិនិច្ឆ័យដោយខ្លួនឯង តែត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង