ការនោមឈឺគឺជាអារម្មណ៍ឈឺចាប់ក្នុងបំពង់បង្ហួរនោម ឬនៅជុំវិញតំបន់កម្រាលខាងក្រោមអាងត្រគាក។ មានជំងឺមួយចំនួនដែលនាំឲ្យកើតអាការៈនោមឈឺបែបនេះ។ ចំពោះស្រ្តី មូលហេតុភាគច្រើនគឺការបង្ករោគនៅផ្លូវទឹកម៉ូត្រ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំណែកបុរសវិញ ការរលាកបង្ហួរនោម និងជំងឺក្រពេញប្រូស្តាតគឺជាមូលហេតុនៃការនោមឈឺដ៏ញឹកញាប់បំផុត។ 

ជំងឺ និងមូលហេតុខាងក្រៅខ្លួននៃការនោមឈឺញឹកញាប់ជាងគេនោះមានដូចជា៖

  • គ្រួសក្នុងប្លោកនោម
  • ជំងឺប្រមេះទឹកថ្លា
  • រលាកប្លោកនោម
  • ការប្រើថ្នាំដូចជា ថ្នាំព្យាបាលជំងឺមហារីក ដែលអាចមានផលរំខានទៅរលាកប្លោកនោមបាន។ 
  • ជំងឺប៉េសប្រដាប់ភេទ
  • ជំងឺប្រមេះទឹកបាយ
  • ជំងឺគ្រួសក្នុងតម្រងនោម
  • ការរលាកក្រពេញប្រូស្តាត
  • ជំងឺកាមរោគ
  • ការប្រើសាប៊ូដុំ ទឹកអប់ ឬផលិតផលថែរក្សាខ្លួនផ្សេងៗទៀត
  • ការរួមតូចរបស់បង្ហួរនោម
  • ការរលាកបង្ហួរនោម
  • ការបង្ករោគនៅផ្លូវទឹកម៉ូត្រ
  • ការរលាកទ្វារមាស(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ការបង្ករោគដោយមេរោគផ្សិតនៅទ្វារមាស៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង