ក្នុងពេលមានផ្ទៃពោះ មានការប្រែប្រួលច្រើនណាស់នៅក្នុងប្រព័ន្ធបេះដូងសរសៃឈាម អាចជាការធូរសរសៃឈាម និងរីកសរសៃឈាមកាន់តែធំដើម្បីជួយដល់ការបញ្ជូនជីវជាតិ ក៏ដូចជាចរន្តឈាមទៅចិញ្ចឹមកូនក្នុងផ្ទៃ បេះដូងដើរកាន់តែលឿន ចំណុះឈាមនឹងត្រូវកើនឡើងទ្វេដងដើម្បីបំពេញតម្រូវការទាំងម្តាយ និងកូន ហើយបេះដូងក៏ត្រូវការច្របាច់ឈាមឲ្យបានកាន់តែច្រើនទៀតក្នុងរយៈពេលមួយនាទី។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រាល់សកម្មភាពទាំងនេះនឹងធ្វើឲ្យការត្រឡប់ឈាមចូលសរសៃឈាមវ៉ែនវិញមានការយឺតយ៉ាវជាងមុន។ ដូច្នេះសម្ពាធឈាមអាចនឹងថយចុះក្នុងពេលមានផ្ទៃពោះបាន។ ទោះបីជាយ៉ាងណាក៏ដោយ សម្ពាធឈាមរបស់ស្រ្តីមានផ្ទៃពោះអាចនឹងធ្លាក់ចុះទាប តែអាចព្យាបាលបានតាមរយៈការកែសម្រួលអេឡិចត្រូលីត្រក្នុងខ្លួន។ 

ទោះបីជាឈាមត្រឡប់ចូលទៅក្នុងសរសៃឈាមវ៉ែនយឺតក៏ដោយ ក៏បេះដូង និងខួរក្បាលអាចមានសមត្ថភាពគ្រប់គ្រាន់កែសម្រួលទៅលើការប្រែប្រួលទាំងនេះបាន។ នៅពេលវាត្រូវការពេលសម្របខ្លួននឹងការប្រែប្រួលនេះ ក៏ជាពេលវេលាដែលអ្នកមានអាការៈវិលមុខបណ្តោះអាសន្នដែរ។

សម្ពាធឈាមនឹងវិលមកធម្មតាវិញនៅពេលដែលរាងកាយអាចកែរប្រែ ឬសម្របខ្លួននឹងការប្រែប្រួលរបស់អ័រម៉ូន និងសកម្មភាពធម្មតាក្នុងរាងកាយបាន។ យ៉ាងណាមិញ ការវិលមុខត្រូវតែរកឲ្យឃើញបើសិនជាវានៅតែបន្តជាបញ្ហាដល់អ្នក។ សម្រាប់ម្តាយគ្រប់រូបដែលមានអាការៈវិលមុខនៅពេលកូនក្នុងផ្ទៃអាយុចាប់ពី ៥ខែទៅ គួរតែឲ្យពេទ្យពិនិត្យរកមើលក្រែងមានជំងឺលើសសម្ពាធឈាមដោយសារការមានផ្ទៃពោះ (Pregnancy-induced Hypertension)។ រឿងនេះច្រើនតែកើតមានជាញឹកញាប់លើស្រ្តីដែលមានសមាជិកគ្រួសារកើតជំងឺលើសសម្ពាធឈាម មានផ្ទៃពោះច្រើន ឬមានផ្ទៃពោះដោយការចាក់មេជីវិត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះហើយគឺជាហេតុផលដែលថា ការវិលមុខជាប់រហូតត្រូវតែរកឲ្យឃើញ ព្រោះវាអាចជាសញ្ញារបស់ជំងឺលើសសម្ពាធឈាម ឬការត្រៀមក្រឡាភ្លើង ហើយបើសិនជាមិនកំណត់រឿងនេះឲ្យទាន់ពេលវេលាទេ វាអាចបណ្តាលឲ្យកូនក្នុងផ្ទៃមិនលូតលាស់គ្រប់គ្រាន់ ហូរឈាមក្នុងស្បូន ឬសម្រាលកូនមិនគ្រប់ខែទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង