ការសម្រកទម្ងន់បានសម្រេចគឺជាសមទ្ធិផលដ៏ធំធេញមួយ ហើយវាពិតជាមានតម្លៃណាស់សម្រាប់មនុស្សគ្រប់រូបដែលកំពុងតែធាត់ ជាពិសេសស្រ្តីតែម្តង ប៉ុន្តែសម្រាប់ការសម្រកទម្ងន់បែបនេះ តែងតែធ្វើឲ្យស្បែករងភាពយារបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មែនហើយ អ្នកបានសម្រកទម្ងន់រួចមែន ប៉ុន្តែឥឡូវនេះ អ្នកត្រូវការដោះស្រាយបញ្ហាស្បែកយារនេះមកតឹងណែនវិញ ដូច្នេះតើគួរធ្វើដូចម្តេចទៅ? 

  • ចូរបង្កើនការញ៉ាំទឹក ព្រោះថា កាលណារាងកាយទទួលបានជាតិទឹកគ្រប់គ្រាន់ វានឹងមិនជួយឲ្យមានសុខភាពល្អតែមួយមុខទេ តែថែមទាំងជួយបណ្តឹងស្បែក និងជួយឲ្យស្បែកកាន់តែរលោងទៀតផង។ យកល្អគួរតែញ៉ាំទឹក៦កែវជាងរៀងរាល់ថ្ងៃ។ 
  • ចូរបង្កើនសាច់ដុំតាមរយៈការហាត់ប្រាណដោយការលើកទម្ងន់។ កាលណាសាច់ដុំមានកាន់តែច្រើន វានឹងជួយឲ្យស្បែកកាន់តែតឹង។ 
  • ការផ្តល់ភាពសំណើមដល់ស្បែកក៏ជួយការពារបញ្ហាស្នាមជ្រីវជ្រួញលើស្បែកបានដែរ។ ដូច្នេះចូរស្វែងរកផលិតផលផ្តល់សំណើមណាដែលមានវីតាមីន E ព្រោះវាជាកត្តាជួយបង្កើនភាពតឹងដល់ស្បែក។ 
  • ការម៉ាស្សាគឺជាវិធីដ៏ល្អបំផុតសម្រាប់សុខភាពស្បែក ព្រោះវានឹងជួយពង្រឹងដល់របត់ឈាមរត់ដើម្បីធ្វើឲ្យស្បែករលោង រឹងមាំ និងកាន់តែតឹងណែនជាងមុន។ 
  • ចូរចាំថា ការប៉ះពាល់កម្តៅព្រះអាទិត្យច្រើនពេកអាចបណ្តាលឲ្យស្បែកខូចបាន។ សំណាងដែរ អ្នកអាចចៀសវាងរឿងនេះតាមរយៈការចេញទៅខាងក្រៅ។ ប៉ុន្តែស្បែកត្រូវការវីតាមីន D ពីព្រះអាទិត្យ ដូច្នេះការនៅក្រោមពន្លឺព្រះអាទិត្យពីម៉ោង ៧ ដល់ ៩ព្រឹកគឺមិនអីឡើយ ប៉ុន្តែបើយល់ថាក្តៅពេក អ្នកអាចប្រើឡេលាបការពារបាន។ 

អាការៈស្បែកយាក្រោយពីសម្រកទម្ងន់រួចអាចក្លាយទៅជារឿងពិបាកចិត្តមែន ប៉ុន្តែមិនមែនមានន័យថា អ្នកមិនអាចដោះស្រាយវាបាននោះទេ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) មិនខ្វល់ថាមានបញ្ហាអ្វីឡើយ ជាមួយនឹងការពិពណ៌នាខាងលើ អ្នកនឹងទទួលបានស្បែកដែលតឹងណែនឡើងវិញក្នុងពេលឆាប់ៗខាងមុខ៕