ពេលខ្លះ ជំងឺមុនតែងកើតឡើងដោយសារវ័យយុវវ័យ របបអាហារ និងប្រភេទស្បែក។ បើសិនជាអ្នកកំពុងតែព្យាបាលបញ្ហាមុននេះ ការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចជាមូលហេតុរបស់វាដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពី ថ្នាំចំនួន ៦ប្រភេទដែលងាយនឹងបណ្តាលឲ្យកើតមុនបំផុត។ 

ថ្នាំពន្យាកំណើត

ថ្នាំពន្យាកំណើតអាចបង្កើនការផលិតជាតិប្រេងលើស្បែកនិងបង្កជាមុនលើស្បែកបាន ហើយវាក៏មានអ័រម៉ូនភេទដែលជំរុញឲ្យកើតជំងឺនេះដែរ។ យ៉ាងណាមិញ ថ្នាំពន្យាកំណើតប្រហែលជាមិនធ្វើឲ្យអ្នកើតមុនមួយជីវិតនោះទេ ដោយគ្រាន់តែផ្លាស់ប្តូរប្រភេទថ្នាំទៅបានហើយ។ 

ថ្នាំសរសៃ (Steroid)

វាប្រហែលជាមិនមែនជាដំណឹងមួយសម្រាប់ប្រាប់អ្នកថាគ្រាន់តែថ្នាំសរសៃនាំឲ្យកើតមុនដែរនោះទេ។ តាមពិត ថ្នាំមួយនេះអាចធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូន និងនាំឲ្យកើនចំនួនសកម្មភាពបញ្ចេញជាតិរំអិលដល់ស្បែក ដូច្នេះវាអាចនឹងបណ្តាលឲ្យស្ទះរន្ធញើស និងកើតជាមុនបាន។

ថ្នាំពន្យាបាលជំងឺបាក់ទឹកចិត្ត

ថ្នាំព្យាបាលជំងឺបាក់ទឹកចិត្តដូចជា Wellbutrin និង Lexapro ប្រហែលជាបណ្តាលឲ្យកើតមុនដែរ។ ករណីបែបនេះ គ្រូពេត្យប្រហែលជាមិនបន្តឲ្យប្រើថ្នាំនេះ ឬកាត់បន្ថកម្រិតនៃការប្រើប្រាស់ហើយ។ 

ព្យាបាលជំងឺរបេង

ថ្នាំដែលគេប្រើប្រាស់ជាញឹកញ៉ាបសម្រាប់ព្យាបាលជំងឺរបេងនោះគឺ Isoniazid និង Rifampicin តែផលរំខានរបស់វាវិញច្រើនតែកើតជាជំងឺមុនលើស្បែកទៅវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ស្ថិតក្នុងករណីតិចតួច គ្រូពេទ្យភាគច្រើននៅតែបន្តប្រើថ្នាំនេះបន្តទៀត។ 

ថ្នាំព្យាបាលបញ្ហាក្រពេញទីរ៉ូអ៊ីត

ថ្នាំព្យាបាលបញ្ហាក្រពេញទីរ៉ូអ៊ីតមួយចំនួនដូចជា Thiouracil និង Thiourea អាចបង្កជាជំងឺមុនដែរ។ ថ្នាំទាំងនេះនឹងចេញឲ្យប្រើបើសិនជាក្រពេញទីរ៉ូអ៊ីតមិនបញ្ចេញអ័រម៉ូនបានគ្រប់គ្រាន់៕