ការជក់បារីគឺជាទម្លាប់ដ៏អាក្រក់មួយដែលមនុស្សជាច្រើនតែងតែប្រព្រឹត្តិ ហើយវាក៏មានឥទ្ធិពលគ្រោះថ្នាក់ដល់សីរាង្គជាច្រើនក្នុងរាងកាយដែរ។ អ្វីដែលវាប៉ះពាល់ជាពិសេសនោះគឺសួត ហើយក៏ជាដើមហេតុនាំឲ្យកើតជំងឺមហារីកសួតផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាមួយគ្នានេះដែរ បញ្ហាសុខភាពជាច្រើនដូចជា ជំងឺរលាកទងសួត និងជំងឺហឺតសុទ្ធតែជាប់ពាក់ព័ន្ធនឹងការជក់បារីនេះឯង។
ដូច្នេះហើយ អ្នកវិទ្យាសាស្រ្តបានណែនាំឲ្យញ៉ាំភេសជ្ជៈខាងក្រោមនេះបើសិនជាអ្នកជក់បារីលើសពី ៥ឆ្នាំ ហើយចង់ផ្តាច់វាចេញ
គ្រឿងផ្សំ
- ម្សៅរមៀត ២ស្លាបព្រាបាយ
- មើមខ្ញីមួយដុំតូច
- ទឹក ១លីត្រ
- ខ្ទឹមស ៤០០ក្រាម បករួច និងកាត់វាតូចៗ
- ស្ករស ៤០០ក្រាម (ស្ករត្នោតក៏បាន)
ចូរចាក់ទឹកទៅក្នុងឆ្នាំង ហើយកម្តៅវា។ ចាក់ស្ករចូល។ នៅពេលទឹកពុះ ចូរដាក់គ្រឿងផ្សំទាំងអស់ចូលទៅក្នុងទឹកនោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បន្ទាប់មក យកវាចេញពីចង្ក្រាន ហើយទុកឲ្យត្រជាក់។ អ្នកក៏អាចយកវាដាក់ក្នុងទូទឹកកកសិនបានដែរ។
របៀបប្រើ
ចូរញ៉ាំភេសជ្ជៈមួយនេះពីរស្លាបព្រាបាយជារៀងរាល់ព្រឹក ពេលពោះទទេរ និងពីរស្លាបព្រាបាយទៀតនៅពេលល្ងាច ក្រោយញ៉ាំអាហារចុងក្រោយរួច៕