ចូរចាំថា បុរសដែលមានមេជីវិតឈ្មោលតិច មិនអាចស្វែងរកអំណះអំណាងតាមរយៈការធ្វើសកម្មភាពផ្លូវភេទមិនល្អ ឬមានភាពថប់អារម្មណ៍ក្នុងពេលរួមភេទឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានអាការៈមួយចំនួនតូចដែរ ដែលអាចបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាខ្សោយមេជីវិតឈ្មោល ឬមានមេជីវិតឈ្មោលតិច។ 

មិនសូវមានរោមនៅមុខ

អ្នកដឹងហើយថា មេជីវិតឈ្មោលតិចអាចបណ្តាលមកពីអតុល្យភាពអ័រម៉ូន ដែលវាក៏អាចនាំឲ្យមិនសូវមានរោមនៅមុខដែរ។ ដូច្នេះកាលណារោមនៅមុខមិនសូវមាន អាចជាសញ្ញាមួយបញ្ជាក់ថា មេជីវិតឈ្មោលមានតិចដែរ។ 

សម្លេងស្អកខ្លាំង

ការសិក្សាមួយបញ្ជាក់ថា បុរសដែលមានសម្លេងស្អកខ្លាំង ឬបែកសម្លេងខ្លាំង គឺមានចំនួនមេជីវិតឈ្មោលទាបណាស់។ នេះដោយសារតែអ័រម៉ូនតេស្តូស្តេរ៉ូនធ្វើឲ្យប៉ះពាល់ដល់ការបញ្ចេញសម្លេង ហើយក៏ប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោលបានដែរ។ 

មិនសូវមានសាច់ដុំ

បើសិនជាអ្នកជាមនុស្សមិនសូវមានសាច់ដុំ អ្នកក៏ប្រហែលជាមានមេជីវិតឈ្មោលមិនគ្រប់ឡើយ។ រឿងនេះច្រើនតែកើតឡើងនៅពេលអ្នកមានបញ្ហាជំងឺហ្សែន។ យ៉ាងណាមិញវាកម្រនឹងកើតមានខ្លាំងណាស់។ 

ទឹកកាមតិច

ទឹកកាមគឺជាសារធាតុរាវមួយប្រភេទមានលក្ខណៈដូចទឹកដោះគោដែលមានមេជីវិតឈ្មោលនៅក្នុងនោះដែរ។ បើសិនជាអ័រម៉ូនតេស្តូស្តេរ៉ូនមានទាប អ្នកនឹងមានមេជីវិតឈ្មោលទាបដែរ ហើយវានឹងបង្ហាញតាមរយៈទឹកកាម។ 

អស់កម្លាំង

អ្នកប្រហែលជាមានអារម្មណ៍ថាអស់កម្លាំងខ្លាំងបើសិនជាអ័រម៉ូនតេស្តូស្តេរ៉ូនចុះទាប។ បើសិនជាអ្នកនៅតែមានអារម្មណ៍អស់កម្លាំងទៀតក្រោយពីគេងច្រើនហើយ នោះគឺជាសញ្ញាបញ្ជាក់ថាថា មានមេជីវិតឈ្មោលទាប។ 

មិនអាចធ្វើឲ្យប្រពន្ធមានកូនបាន

ជាចុងក្រោយ បើសិនជាអ្នកកំពុងតែព្យាយាមយកកូនរយៈពេលមួយឆ្នាំ ឬពីរឆ្នាំហើយ នៅតែមិនអាចធ្វើឲ្យប្រពន្ធមានផ្ទៃពោះបានទៀតនោះ វាអាចោយសារតែមេជីវិតឈ្មោលរបស់អ្នកមានការផលិតតិចជាងធម្មតាហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ រឿងនេះមិនមែនបន្ទោសតែម្ខាងឡើយ តែអ្នកក៏ជាអ្នកចូលរួមអំពីរឿងនេះដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង