របៀបរស់នៅរបស់មនុស្សយើងគឺជាកត្តាប្រឈមមុខមួយដែលធ្វើឲ្យកំណើតនៃការកើតជំងឺទឹកនោមផ្អែមកាន់តែឡើងខ្ពស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះបើសិនជាអ្នកទាំងអស់គ្នាអាចគ្រប់គ្រងកត្តាប្រឈមមុខ ១០យ៉ាងខាងក្រោមនេះដែលទាក់ទងនឹងរបបអាហារផងនោះ អ្នកពិតជាកាត់បន្ថយការប្រឈមនឹងផលវិបាករបស់ជំងឺទឹកនោមផ្អែមបានយ៉ាងល្អ។
- ជាតិប្រៃមិនត្រូវញ៉ាំលើសពី ២ ទៅ៣ក្រាមក្នុងមួយថ្ងៃឡើយ
- ការជក់បារីមិនត្រឹមតែជាកត្តានាំឲ្យមានផលវិបាកដល់បេះដូង និងតម្រងនោមទេ តែក៏ធ្វើឲ្យខូចដល់សរសៃប្រសាទនៅភ្នែករបស់អ្នកជំងឺទឹកនោមផ្អែមទៀត
- ការញ៉ាំខ្លាញ់ប្រភេទ Saturated Fats ច្រើន ប្រឈមខ្លាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហារបត់ឈាមរត់លើអ្នកជំងឺទឹកនោមផ្អែម
- របៀបរស់នៅបែបស៊ីដេកៗ នឹងធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមប្រឈមនឹងផលវិបាកកាន់តែខ្លាំង ដូច្នេះចូរចាប់ផ្តើមហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីជារៀងរាល់ថ្ងៃ
- ការដែលអង្គុយធ្វើការមួយកន្លែងកាន់តែយូរ កាន់តែធ្វើឲ្យជំងឺទឹកនោមផ្អែមធ្វើទុក្ខ
- ស្ត្រេសមិនត្រឹមតេបង្កើនចំនួនអ័រម៉ូន Cortisol ក្នុងឈាម និងសម្ពាធឈាមឡើងខ្ពស់ទេ តែក៏ធ្វើឲ្យរាងកាយបង្កើតជាតិស្ករក្នុងឈាមកាន់តែច្រើន និងធ្វើឲ្យជំងឺទឹកនោមផ្អែមកាន់តែពីបាកគ្រប់គ្រង
- ជាតិផ្អែមគឺជាអ្វីដែលអ្នកជំងឺទឹកនោមផ្អែមត្រូវតែកាត់បន្ថយជាតិដាច់ខាតតែម្តងទោះបីជាក្នុងរូបភាពណាក៏ដោយ តែអាចញ៉ាំបានលុះត្រាតែមានការណែនាំពីគ្រូពេទ្យ
- បើសិនជាគេងមិនបានគ្រប់ទេ ខួរក្បាលនឹងផលិតអ័រម៉ូនស្ត្រេសកាន់តែច្រើន
- ការសង្ងំនៅក្នុងផ្ទះជាប់រហូតមិនត្រឹមតែប៉ះពាល់ពន្លឺះព្រះអាទិត្យកាន់តែតិចទេ តែក៏រំខានដល់ការបឺតស្រូបជាតិកាលស្យូម និងជំនួយដល់ឆ្អឹងដែរ។ ការកង្វះវីតាមីន D ពីការអាលថ្ងៃនឹងនាំឲ្យអ្នកជំងឺទឹកនោមផ្អែមកាន់តែរ៉េស៊ីស្តង់នឹងអាំងស៊ុយលីនបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើយើងប្រៀបធៀបរវាងបុរស និងស្រ្តីឃើញថា មនុស្សស្រីដែលមានជាតិស្ករក្នុងឈាមខ្ពស់ត្រូវបានគេដឹងថាប្រឈមនឹងជំងឺទឹកនោមផ្អែមខ្ពស់ចាងមនុស្សប្រុស នេះដោយសារតែជាតិស្ករស្តុកក្នុងតំបន់ពោះច្រើននឹងធ្វើឲ្យស្រ្តីមានជំងឺនេះកាន់តែខ្លាំង ជាពិសេសក្រោយរ៉ាំងរដូវតែម្តង៕