ការឈឺបំពង់ករនេះចង់សម្តៅទៅលើការឈឺចាប់ រមាស់ ឬរលាកនៅតំបន់បំពង់ករ។ វាអាចជារឿងមួយធ្វើឲ្យពិបាកលេបអាហារ ឬទឹក ហើយការឈឺចាប់អាចនឹងកាន់តែខ្លាំងទៅៗនៅពេលព្យាយាមលេបអាហារ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រៅពីឈឺចាប់បែបនេះ អ្នកអាចនឹងមានអាការៈបន្ថែមទៀតដូចជា៖
- ស្ងួតបំពង់ករ
- ហើមក្រពេញនៅតំបន់ករ
- មានស្នាមសរៗនៅលើក្រពេញអាមីដាស
- សម្លេងស្អក
ការឈឺបំពង់ករអាចកើតឡើងលើមនុស្សគ្រប់វ័យ ប៉ុន្តែការប្រឈមនឹងបញ្ហានេះនឹងកាន់តែខ្ពស់ចំពោះមនុស្សមួយចំនួនដូចជា៖
- ក្មេងៗ
- អ្នកជក់បារី
- អ្នកមានប្រតិកម្មនឹងអ្វីមួយ
- អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ
ភាគច្រើនជំងឺឈឺបំពង់ករមិនត្រូវការគ្រូពេទ្យដើម្បីព្យាបាលព្រោះវាតែងតែជាទៅវិញដោយខ្លួនឯងក្នុងរយៈពេលខ្លី។ ប៉ុន្តែ អ្នកគួរតែទៅឲ្យពេទ្យពិនិត្យ និងព្យាបាលបើសិនជាការឈឺបំពង់ករនោះមានរយៈពេលយូរជាងមួយសប្តាហ៍។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកក៏ត្រូវតែទៅជួបពេទ្យដែរបើសិនជាអ្នកធ្លាប់មានអាការៈបន្ថែមដូចខាងក្រោមនេះទៀត៖
- ពិបាកដកដង្ហើម
- ឈឺសន្លាក់
- ឈឺត្រចៀក
- ឡើងកន្ទួលរមាស់
- ក្តៅខ្លួនលើស ៣៨,៣អង្សារ
- ស្លេស្មមានឈាម
- ឡើងដុំអ្វីមួយនៅបំពង់ករ
- សម្លេងស្អកយូរជាងពីរសប្តាហ៍៕