អ្វីដែលជាសមាសធាតុដ៏សំខាន់មួយក្នុងការតុបតែងខ្លួនរបស់មនុស្សស្រីគួរតែជាក្រែមលាបមាត់នេះឯង។ ព្រោះវានឹងធ្វើឲ្យស្រ្តីៗគ្រប់រូបមានភាពស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំងពីមនុស្សជុំវិញខ្លួន។ មានស្រ្តីភាគច្រើនលាបក្រែមលាបមាត់នៅពេលចេញពីផ្ទះពេញមួយថ្ងៃ ហើយពេលខ្លះគេងទាំងមិនបានសម្អាតក្រែមនៅមាត់ទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ភាគច្រើនក្រែមលាបមាត់ផ្ទុកទៅដោយជាតិសំណ ដែលវាមានផលប៉ះពាល់ខ្លាំងដល់សុខភាព។ ខាងក្រោមនេះគឺជាផលរំខានគ្រោះថ្នាក់មួយចំនួននៃការប្រើក្រែមលាបមាត់ជាទៀងទាត់៖
ខ្សោយតម្រងនោម
ក្រែមលាបមាត់ផ្ទុកទៅដោយជាតិលោហៈធ្ងន់ៗដូចជា Cadmium, ម៉ាញ៉េស្យូម និង Chromium ដែលវាសុទ្ធសឹងតែធ្វើឲ្យមានជំងឺគ្រោះថ្នាក់ និងខូចសរីរាង្គក្នុងខ្លួនបាន។ កាលណាមានចំនួនសារធាតុ Cadmium ក្នុងខ្លួនឡើងខ្ពស់ អាចបណ្តាលឲ្យប្រឈមខ្ពស់នឹងការខ្សោយតម្រងនោម។ ការដែលឧស្សាហ៍លាបក្រែមលាបមាត់ពេក អាចបណ្តាលឲ្យកើតដុំសាច់ក្នុងក្រពះធ្ងន់ធ្ងរបាន។
ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ
ជាតិសំណគឺជាសមាសធាតុដែលមានជាញឹកញាប់ក្នុងក្រែមលាបមាត់ភាគច្រើន ហើយវានេះក៏ជាភ្នាក់ងារបង្កការពុលដល់សរសៃប្រសាទ និងគ្រោះថ្នាក់ខ្លាំងដល់ប្រព័ន្ធសរសៃប្រសាទទាំងមួយដែរ។
រំខានការលូតលាស់
ក្រែមលាបមាត់ភាគច្រើនមានជាតិ Petrochemical ដែលមានផលរំខាន់ធ្ងន់ធ្ងរដល់សុខភាព។ វាអាចនឹងធ្វើឲ្យរាំងស្ទះដល់ក្រពេញបញ្ចេញក្នុង រហូតដល់រំខានការលូតលាស់ ធំធាត់ ការបន្តពូជ និងភាពឆ្លាតវ៉ៃ។
បង្កមហារីក
សារធាតុរក្សាគុណភាពដែលប្រើក្នុងក្រែមលាបមាត់ត្រូវបានគេស្គាល់ថាជាភ្នាក់ងារបង្កជំងឺមហារីក។ ក្រែមលាបមាត់ដែលប្រើប្រាស់សារធាតុទាំងនេះអាចធ្វើឲ្យររលាកដល់ភ្នែក ក្អក ដកដង្ហើមលឺសូរដូចហួច និងរលាកស្បែកទៀត។
សារធាតុគីមីបង្កគ្រោះថ្នាក់ដល់រាងកាយ
ថ្វីបើសារធាតុ Bismuth Oxychloride ជាធាតុគីមីដែលប្រើដើម្បីការពារគុណភាពក្រែមលាបមាត់ក៏ដោយតែវាពិតជាមានគ្រោះថ្នាក់ខ្លាំងដល់រាងកាយមនុស្សយើងណាស់។ ឥទ្ធិពលគ្រោះថ្នាក់របស់ក្រែមលាបមាត់គឺដោយសារតែវាមានលក្ខណៈជាភ្នាក់ងារបង្កជំងឺមហារីក។
បង្កើនជាតិពុលក្នុងខ្លួន
ក្រែមលាបមាត់ត្រូវបានជម្រះចេញអស់ក្នុងពេលញ៉ាំអាហារ ហើយភាគច្រើនគឺលេបចូលទៅក្នុងពោះក្នុងពេលកំពុងតែញ៉ាំអាហារ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) កាលណាពួកគេធ្វើបែបនេះ គឺមិនខុសគ្នានឹងការលេបជាតិពុលរបស់ក្រែមលាបមាត់ក្នុងខ្លួនកាន់តែច្រើនទេ។
ទាំងនេះគញរាន់តែជាផលរំខានសំខាន់ៗមួយចំនួននៃសារធាតុគីមីក្នុងក្រែមលាបមាត់ប៉ុណ្ណោះ។ ដូច្នេះលើកក្រោយ នៅពេលលាបក្រែមលាបមាត់ ចូរប្រាកដថា ត្រូវជ្រើសរើសផលិតផលណាដែលគ្មានសារធាតុគ្រោះថ្នាក់៕