របបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនម៉ាសសាច់ដុំនិងភាពសកម្មរបស់រាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាអាហារអ្វីខ្លះទៅដែលអាចជួយឱ្យឡើងសាច់ដុំបានឆាប់រហ័សនិងល្អចំពោះសុខភាព? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីបង្កើនម៉ាសនៃសាច់ដុំឆាប់ ៖

១. ទឹកដោះគោស្រស់

ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន រួមទាំងកាល់ស្យូម និងវិតាមីនល្អៗ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាការទទួលទានទឹកដោះគោគ្មានជាតិខ្លាញ់ ក្រោយធ្វើលំហាត់ប្រាណជួយបង្កើនសាច់ដុំឱ្យកាន់តែមានប្រសិទ្ធិភាព។ ប្រសិនបើអ្នកមិនហាត់ប្រាណអ្វីទេនោះ គ្រាន់តែទទួលទានទឹកដោះគោស្រស់ ១ ឬ ២ កែវជាមួយអាហារក៏បានដែរ។

២. ផ្លែបឺរ

មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អ និងសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍ប្រសើរបំផុតសម្រាប់សុខភាព។ វាគ្មានផ្ទុកជាតិកាល់ឡូរីច្រើនទេ ប៉ុន្តែនៅតែជាអាហារដ៏ល្អបំផុតមួយជួយឱ្យឡើងទម្ងន់។ ផ្លែបឺរក៏មានផ្ទុកសម្បូរទៅដោយវីតាមីនចាំបាច់ដូចជា C E និង K ជួយរក្សាសុខភាពសាច់ដុំល្អប្រសើរ។

៣. ម្ទេសផ្លោក

មិនថាម្ទេសផ្លោកពណ៌អ្វីនោះទេ គឺសុទ្ធតែមានផ្ទុកនូវជាតិប្រូតេអ៊ីននិងវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពសាច់ដុំ ក៏ដូចជាប្រព័ន្ធភាពស៊ាំនៃរាងកាយ។

៤. សាច់ក្រហម

ជាអាហារដែលប្រសើរបំផុតជួយឱ្យកើនទម្ងន់ និងឡើងសាច់ដុំឆាប់រហ័ស។ សាច់ក្រហមមានផ្ទុក  leucine និង creatine ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សាច់ដុំ និងការកើនឡើងនូវជាលិកាសាច់ដុំថ្មី។ ទោះជាយ៉ាងណា ការទទួលទានច្រើនពេកក៏មិនល្អដែរសម្រាប់សុខភាព។

៥. សណ្ដែកសៀង

ជាប្រភពដ៏ប្រសើរនៃវីតាមីន K, ជាតិដែក និងផូស្វ័រ។ ជាតិដែកជួយរក្សាទុក និងដឹកនាំអុកស៊ីសែនឆ្លងកាត់ឈាម និងសាច់ដុំ។ សណ្ដែកសៀងក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល និងជួយបង្កើនសុខភាពរាងកាយ ក៏ដូចជាកម្លាំងឡើងវិញក្រោយលំហាត់ប្រាណ។

៦. ជីវ៉ាន់ស៊ុយ

មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ រួមទាំងអាស៊ីតអាមីណូចាំបាច់បំផុតមួយ គឺ lysine 
ដែលមិនត្រឹមតែជួយបង្កើនម៉ាសនៃសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែក៏រក្សាសុខភាពសាច់ដុំល្អប្រសើរផងដែរ។

៧. តៅហ៊ូ

តៅហ៊ូធ្វើឡើងពីសណ្ដែកសៀងដែលមានឥទ្ធិពលគួរឱ្យកត់សម្គាល់សម្រាប់មុខងារសាច់។ តៅហ៊ូក៏ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន,  leucine និងកាល់ស្យូមដែលសាច់ដុំត្រូវការចាំបាច់ដើម្បីបង្កើន និងរក្សាមុខងារត្រឹមត្រូវ។

៨. ត្រីសាលម៉ុន និងត្រីសម្បូរខ្លាញ់

ប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីនគុណភាពខ្ពស់ និងជាតិខ្លាញ់សុខភាពល្អនោះ គឺត្រីសម្បូរខ្លាញ់។ ត្រីដូចជា ត្រីសាលម៉ុន និងធូណា មិនត្រឹមតែជួយក្នុងការបង្កើនសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់អត្ថប្រយោជន៍ចំពោះរាងកាយទាំងមូលតាមរយៈអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលវាមានផ្ទុក។ រួមបញ្ចូលវាជាមួយបាយ និងបន្លែ។

៩. ស៊ុត

ស៊ុត ជាប្រភេទនៃអាហារដ៏ប្រសើរបំផុតសម្រាប់ការកសាងបង្កើនសាច់ដុំមានសុខភាពល្អ។ ស៊ុតមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនគុណភាពខ្ពស់ និងជាតិខ្លាញ់សុខភាពល្អ។ ដូច្នេះដើម្បីអាចកើនទម្ងន់ និងឡើងសាច់ដុំឆាប់រហ័ស ក៏ដូចជារក្សាបាននូវសុខភាពរាងកាយរឹងមាំ ចូរទទួលទានស៊ុតឱ្យបាន ៣ គ្រាប់ក្នុងមួយថ្ងៃ។

១០. ទឹកដូង

ទឹកដូងត្រឹម ១ ពែងអាចផ្ដល់អោយរាងកាយនូវជាតិប៉ូតាស្យូមដល់ទៅ ២៩៥ មីលីក្រាមឯណោះ។ហើយប៉ូតាស្យូម គឺជាជាតិរ៉ែចាំបាច់បំផុតដែលជួយធ្វើអោយមុខងារសាច់ដុំកាន់តែមានភាពប្រសើរឡើង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង