ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកម្តាយមិនគួរញ៉ាំអីក្នុងពេលយប់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

នៅពេលដែលអ្នកម្តាយពិសារអាហារក្នុងពេលយប់ជ្រៅ ហើយចូលគេងភ្លាម នោះនឹងធ្វើឲ្យក្រពះ និងពោះវៀនអ្នករងសម្ពាធខ្លាំង ដោយមិនអាចសម្រាកបានឡើយ។ ដូចនេះ យូរទៅ នឹងធ្វើឲ្យអ្នកម្តាយគេងមិនលក់នោះទេ។ នៅពេលដែលអ្នកបរិភោគអាហារក្នុងពេលយប់ជ្រៅ នោះអ្នកនឹងងាយធាត់ខ្លាំងណាស់ ហើយមិនងាយស្គមមកវិញនោះទេ។ ជាពិសេស អ្នកមិនគួរញ៉ាំអាហារដែលហិរនោះទេ។ ការញ៉ាំអាហារក្នុងពេលយប់ខ្លាំង អ្នកម្តាយនឹងអាចទទួលបានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។ បើនិយាយចំពោះកូនក្នុងផ្ទៃវិញ នឹងអាចប៉ះពាល់ដូចគ្នា។ ដូចនេះ អ្នកមិនគួរញ៉ាំក្នុងពេលដែលយប់ជ្រៅខ្លាំងនោះទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)