យើងខ្ញុំជឿជាក់ថាអ្នកម្តាយគ្រប់រូបសុទ្ធតែដឹងពីពេលវេលា និងសីតុណ្ហភាពក្នុងការបើកម៉ាស៊ីនត្រជាក់ឲ្យកូនគេងរួចមកហើយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបដែលអ្នកគួរតែប្រយ័ត្នពេលដែលប្រើម៉ាស៊ីនត្រជាក់។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកប្រើម៉ាស៊ីនត្រជាក់ អ្នកត្រូវតែលាងបន្ទះសំណាញ់ដែលមានក្នុងនោះចំនួនកន្លះខែម្តង ព្រោះបើអ្នកប្រើយូរមិនលាង វាអាចមានធូលី និងមេរោគច្រើនក្នុងនោះ ជាហេតុដែលអាចប៉ះពាល់ដល់ខ្យល់ដង្ហើមរបស់កូន។
  2. នៅពេលដែលអ្នកចង់ឲ្យកូនចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ អ្នកគួរតែចូលទៅបើកមុន ដោយក្រោយពេលដែលបន្ទប់ត្រជាក់រួច ទើបពរកូនចូល។
  3. ប្រសិនជាកូនបែកញើសច្រើន អ្នកមិនគួរពរគេចូលក្នុងម៉ាស៊ីនត្រជាក់ភ្លាមនោះទេ អ្នកគួរតែជូតញើសឲ្យកូន រួចឲ្យគេសម្រាកចំនួន២៥នាទី ទើបពរគេចូលបាន។
  4. អ្នកមិនគួរឲ្យកូនគេងនៅចំមុខម៉ាស៊ីនត្រជាក់នោះទេ ដោយអ្នកគួរតែឲ្យគេគេងឆ្ងាយពីម៉ាស៊ីនត្រជាក់ទើបល្អ ជាពិសេសគឺមិនត្រូវឲ្យពោះ ក្បាល និងរាងកាយកូនត្រូវខ្យល់ម៉ាស៊ីនត្រជាក់ច្រើននោះទេ ព្រោះវាអាចធ្វើឲ្យកូនឈឺបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង