ភាគច្រើនបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ គឺបណ្ដាលមកពីការកើនឡើងនូវបរិមាណបាក់តេរីក្នុងមាត់ ក៏ដូចជាកំទេចកំទីនៃអាហារមានក្លិនខ្លាំងមួយចំនួន។ ហើយការដុសធ្មេញ ប្រើប្រាស់ទឹកខ្ពុរមាត់ ឬទំពារស្ករកៅស៊ូគ្មានជាតិស្ករក៏មិនអាចទៅរួចគ្រប់ពេលដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុនេះថាតើមានវិធីងាយៗអ្វីជួយបំបាត់ក្លិនមាត់ផ្ដល់នូវខ្យលដង្ហើមស្រស់ថ្លាបានឆាប់រហ័សទេ? កុំបារម្ភ! អ្នកអាចទទួលបានក្លិនខ្យល់ដង្ហើមស្រស់ថ្លាភ្លាមៗដោយគ្រាន់តែប្រើប្រាស់ឳសថរុក្ខជាតិ។ ប៉ុន្តែស្លឹករុក្ខជាតិប្រភេទណាខ្លះទៅទើបមានប្រសិទ្ធិភាពខ្ពស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗជួយទប់ស្កាត់បញ្ហាក្លិនមាត់ឆាប់រហ័ស ៖
១. ជីនាងវង
ការទំពារស្លឹកជីនាងវងត្រឹម ២ ស្លឹកក្នុងមាត់ក៏ជួយបំបាត់បញ្ហាក្លិនមាត់ផ្ដល់ខ្យល់ដង្ហើមស្រស់ថ្លា តាម
រយៈលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងក្លិនមិនល្អ។
២. ត្រសក់
ត្រសក់ជួយក្នុងការកម្ចាត់នូវបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ តាមរយៈលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីដ៏មានឥទ្ធិពលរបស់វា។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកត្រសក់មួយចំនិតដាក់ចូលបៀមក្នុងមាត់សម្រាប់រយៈពេលប្រហែលជា ៣០ វិនាទី។ សារធាតុប្រឆាំងបាក់តេរីនឹងសម្លាប់នូវរាល់បាកតេរីដែលបង្កអោយមានក្លិនមាត់មិនល្អ។
៣. ជីអង្កាម
ជីអង្កាមមានផ្ទុកសារធាតុ menthol និងលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីជួយប្រយុទ្ធប្រឆាំងសារធាតុ halitosis ដែលបង្កបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែជីអង្កាម ១ ពែងរាល់ព្រឹក ឬនៅពេលមានក្លិនមាត់មិនល្អជាការស្រេច។ អ្នកក៏អាចទទួលទានតែជីអង្កាមក្រោយពេលទទួលទានអាហារមានក្លិនខ្លាំងដូចជាខ្ទឹមស ឬខ្ទឹមបារាំងដើម្បីបន្សាបក្លិន។
៤. ទឹក
ការទទួលទានទឹកធម្មតាក៏អាចជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពបំផុតបំបាត់បញ្ហាក្លិនមាត់មិនល្អផងដែរ! បាក់តេរីដែលមានវត្តមានក្នុងមាត់នឹងត្រូវកម្ចាត់ចេញ ដោយការទទួលទានទឹកច្រើនក្នុងមួយថ្ងៃ។ ហើយកុំភ្លេចទទួលទានទឹកនៅរាល់ពេលអ្នកភ្ញាក់កំឡុងពេលយប់ផង។ វិធីនេះជួយផ្ដល់ឲ្យអ្នកនូវខ្យល់ដង្ហើមស្រស់ថ្លាពេលក្រោកឡើងនៅព្រឹកបន្ទាប់។
៥. ផ្លែត្របែក
ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនហើយនោះ ត្របែកក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ tannic ផូស្វ័រិក និងអាស៊ីត malic ជួយកម្ចាត់បាក់តេរីក្នុងមាត់និងរក្សាសុខភាពអញ្ចាញល្អប្រសើរផងដែរ។ ព្យាយាមទទួលទានផ្លែត្របែកខ្ចី ដើម្បីជៀសផុតពីបញ្ហាក្លិនមាត់មិនល្អ៕