គ្រប់ពេលអ្នកញ៉ាំអាហារ ថ្លើមមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញជាតិពុលពីក្នុងរាងកាយមកក្រៅ។ យ៉ាងណាមិញ ការញ៉ាំអាហារ និងមានមេរោគ ឬ មិនស្អាត អាចធ្វើឲ្យថ្លើមប្រឈមនឹងជំងឺបាន។ ដូច្នេះមុននឹងញ៉ាំអ្វីមួយអ្នកគួរតែគិតគូរឲ្យបានច្រើនសិន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះខ្ញុំសូមណែនាំរបបអាហារបែបជំនាញមួយចំនួនដែលអាចជួយដល់ការសម្អាតិជាតិពុលពីក្នុងថ្លើមតាមបែបធម្មជាតិ។ 

ញ៉ាំបន្លែនិងផ្លែឈើស្រស់

ចូរញ៉ាំអាហារទាំងឡាយណាដែលសម្បូរទៅដោយជាតិសរសៃ និងអង់ទីអុកស៊ីដង់ដែលអាចជួយច្រោះជាតិពុលចេញពីរាងកាយ ហើយជំនួយដល់មុខងារថ្លើមទៀត។ ផ្លែប៉ោម ការ៉ុត និងបន្លែពណ៌បៃតងសុទ្ធតែជាអាហារត្រឹមត្រូវ និងទាមទារឲ្យញ៉ាំជាទៀងទាត់ដើម្បីបង្ការជំងឺថ្លើម។ ការ៉ុតមានវីតាមីន B2។ ចំពោះខ្ទឹមសវិញមានជាតិ សេឡេញ៉ូម និងមានតួនាទីដ៏សំខាន់ក្នុងការច្រោះជាតិពុលពីក្នុងថ្លើម។ 

ប្រើប្រេងអូលីវធ្វើម្ហូប

ប្រេងអូលីវនឹងជួយឲ្យអ្នកញ៉ាំអាហារឆ្អែតបានយូរ និងការពារមិនឲ្យធាត់ជ្រុលបាន។ យ៉ាងណាមិញ វាក៏ជួយកាត់បន្ថយការឃ្លានរបស់ផ្អែម និងផ្ទុកទៅដោយអូមេហ្គាបីដែលជាខ្លាញ់ដ៏ល្អបំផុតសម្រាប់សុខភាពក្នុងការកាត់បន្ថយការប្រឈមជំងឺថ្លើម។ ដូច្នេះហើយ ថ្លើមនឹងត្រូវបានការការយ៉ាងល្អ។ 

ញ៉ាំបន្លែឲ្យបានច្រើន

បន្លែពណ៌ប្រភេទស្លឹកគឺជាអាហារដ៏ល្អសម្រាប់សុខភាពថ្លើម។ បន្លែទាំងនោះមានដូចជា ស្ពៃក្តោប ផ្កាខាត់ណា និងប្រូខូលី ដែលសុទ្ធសឹងតែមានជាតិស្ពាន់ធ័រខ្ពស់ និងជួយដល់ការច្រោះជាតិពុល ព្រមទាំងបង្ការការខូចថ្លើមបានទៀត។ 

កុំភ្លេចរមៀតឲ្យសោះ

រមៀតមានសាធាតុប្រឆាំងការរលាក និងអង់ទីអុកស៊ីដង់ ដែលជំនួយដល់ការច្រោះជាតិពុលពីក្នុងខ្លួន កុំឲ្យថ្លើមខូច។ វាក៏ជួយការពារថ្លើមពីការប៉ះពាល់នៃការញ៉ាំខ្លាញ់មិនផ្តល់សុខភាព និងការញ៉ាំគ្រឿងស្រវឹងច្រើនដែរ។ វត្តមានរបស់សារធាតុ Curcuminoids នឹងកាត់បន្ថយការខខុចខាតដោយសារតែកូឡេស្តេរ៉ុលច្រើន និងបង្ការជំងឺថ្លើមដែលបង្កឡើងដោយគ្រឿងស្រវឹងទៀត។ 

ចាប់ផ្តើមថ្ងៃថ្មីជាមួយទឹកក្រូចឆ្មាឬតែបៃតង

ភេសជ្ជៈទាំងពីរប្រភេទនេះល្អខ្លាំងណាស់ក្នុងការការពារសុខភាពថ្លើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អង់ទីអុកស៊ីដង់ និងសារធាតុ Polyphenols ក្នុងតែបៃតងជួយការពារការរលាករបស់ថ្លើម និងវត្តមានវីតាមីន C ក្នុងទឹកក្រូចឆ្មានឹងជួយដល់ការច្រោះជាតិពុលពីក្នុងខ្លួន៕