ជាតិស័ង្គសីមានតួនាទីសំខាន់ណាស់ចំពោះប្រព័ន្ធភាពស៊ាំ តាមរយៈជួយឈាមឲ្យឆាប់កកនៅពេលមានរបួស ព្រមទាំងជួយសម្រួលដល់ជាតិស្ករក្នុងឈាមថែមទៀតផង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីបើជាតិរ៉ែមយយនេះសំខាន់សម្រាប់សុខភាពទូទៅមែនក៏ដោយ តែយើងគ្រាន់តែត្រូវការវាក្នុងចំនួនតិចតួចទេ។ ឧទាហរណ៍ ស្រ្តីអាយុចាប់ពី ១៩ឆ្នាំឡើងទៅ ត្រូវការតែ ៨មីលីក្រាមប៉ុណ្ណោះជារៀងរាល់ថ្ងៃ ខណៈពេលដែលស្រ្តីមានផ្ទៃពោះត្រូវការ ១១មីលីក្រាម។ យ៉ាងណាមិញ ប្រភពជាតិស័ង្គសីដែលសម្បូរជាងគេមានដូចជា៖

គ្រាប់ល្ពៅ

ការញ៉ាំគ្រាប់ល្ពៅនឹងជួយការពារអ្នកពីជំងឺមហារីកក្រពេញប្រូស្តាត និងជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំផងដែរ។ គ្រាប់ល្ពៅ១០០ក្រាមមានជាតិស័ង្គសី ១០.៣មីលីក្រាមទៅហើយ។ ការញ៉ាំគ្រាប់ល្ពៅទាំងឆៅអាចទទួលបានប្រយោជន៍ច្រើនជាងលីង។ 

អយស្ទើ

អាហារសមុទ្រមួយនេះជាប្រភពដ៏ល្អបំផុតនៃជាតិស័ង្គសី ដោយអយស្ទើ ៨៥ក្រាមមាន ស័ង្គសី ៣២មីលីក្រាមទៅហើយ។ ថ្វីបើការញ៉ាំអយស្ទើអាចជារឿងល្អមែន តែយកល្អគួរតែញ៉ាំវាត្រឹមកម្រិតមធ្យមបានហើយ។ 

សូកូឡាពណ៌ខ្មៅ

សូកូឡាខ្មៅត្រូវបានគេរកឃើញថាមានចំនួនជាតិស័ង្គសីច្រើនដែរ។ ការញ៉ាំសូកូឡាខ្មៅ ១០០ក្រាម អាចផ្តល់ជាតិស័ង្គសីបាន ៩.៦មីលីក្រាមទៅហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកកំពុងតែរកមើលការញ៉ាំបង្អែម យកល្អគួរតែជ្រើសរើសការញ៉ាំសូកូឡាខ្មៅទៅ។ 

ផ្សិត

នៅបេលនិយាយអំពីការញ៉ាំបន្លែ អាហារដ៏ពិសេសមួយដែលអ្នកគួរតែបញ្ចូលក្នុងរបបអាហារដែរនោះគឺ ផ្សិត ដោយសារតែវាសម្បូរទៅដោយជាតិស័ង្គសី។ ការញ៉ាំផ្សិតសឆ្អិន ២២៦ក្រាម អាចផ្តល់ជាតិស័ង្គសីបាន ១.៤មីលីក្រាមហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង