អ្នកប្រហែលជាមិនសូវចាប់អារម្មណ៍ច្រើនទេចំពោះសុខភាពរបស់លំពែង ប៉ុន្តែវាក៏ជាសរីរាង្គដ៏សំខាន់ដូចគេដូចឯងដែរ។ លំពែងគឺជាសរីរាង្គមួយប្រភេទដែលវែង និងមានរូបរាងមិនស្មើឡើយ មានលក្ខណៈដូចខ្សៀ និងស្ថិតនៅខាងក្រោយក្រពះ មាននាទីបញ្ចេញរសរំលាយអាហារ ព្រមទាំងអ័រម៉ូនដូចជា Glucagon និង Insulin ដើម្បីសម្របសម្រួលកម្រិតជាតិស្ករក្នុងឈាម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ លំពែងក៏មិនខុសគ្នានឹងសរីរាង្គសំខាន់ៗផ្សេងឡើយ គឺត្រូវការការថែទាំ និងជីវជាតិគ្រប់គ្រាន់ដើម្បីធ្វើការកាន់តែមានប្រសិទ្ធភាព។ ហេតុដូច្នេះហើយ ខ្ញុំសូមណែនាំរបបអាហារមួយចំនួនដែលអាចជួយការពារសុខភាពលំពែងបាន ដែលមានដូចជា៖
ទំពាំងបាយជូរពណ៌ក្រហម
អ្វីដែលធ្វើឲ្យទំពាំងបាយជូរមួយនេះមានលក្ខណៈសម្បត្តិល្អបំផុតសម្រាប់លំពែងនោះគឺវាផ្ទុកទៅដោយសារធាតុ Resveratrol តែម្តង ដែលជាអង់ទីអុកស៊ីដង់សម្រាប់ប្រឆាំងនឹងភ្នាក់ងារបង្កជំងឺមហារីក។ ការញ៉ាំទំពាំងបាយជូរក្រហមត្រូវបានណែនាំយ៉ាងខ្លាំងសម្រាប់អ្នកជំងឺមហារីកលំពែង ដោយសារតែវាជំរុញដល់កោសិកាមហារីកស្លាប់ដោយខ្លួនឯង។
យ៉ាអួរ
វាមិនមានអ្វីអាថ៌កំបាំងឡើយដែលថា យ៉ាអួរជាអាហារល្អចំពោះសុខភាពពោះវៀន។ នេះដោយសារតែវាផ្ទុកទៅដោយបាក់តេរីល្អៗរាប់លានក្បាល សម្រាប់ជំរុញដល់ការរំលាយអាហារកាន់តែមានប្រសិទ្ធភាព និងទប់ស្កាត់ការលូតលាស់បាក់តេរីអាក្រក់ៗក្នុងពោះវៀន។ តាមរយៈការញ៉ាំយ៉ាអួរ អ្នកនឹងបន្ថយការងារខ្លាំងរបស់លំពែងបាន។
ដំឡូងជ្វា
ដូចបានបញ្ជាក់ពីខាងដើមហើយថា លំពែងមាននាទីបញ្ចេញអ័រម៉ូនដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ ដើម្បីការពារក្រពេញមួយនេះកុំឲ្យធ្វើការច្រើនហួសកម្រិត យកល្អគួរតែញ៉ាំដំឡូងជ្វា ព្រោះវានឹងបញ្ចេញជាតិស្ករចូលទៅក្នុងចរន្តឈាមបន្តិចម្តងៗ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះដំឡូងជ្វាក៏សម្បូរជាតិសរសៃសម្រាប់ទប់ស្កាត់ការទល់លាមកផងដែរ។
ខ្ទឹមស
គ្រឿងផ្សំធ្វើម្ហូបមួយនេះក៏ត្រូវបានគេចាត់ទុកថាជួយការពារសុខភាពរបស់លំពែងបានដែរ។ នេះដោយសារតែខ្ទឹមសផ្ទុកទៅដោយសារធាតុគីមីមួយឈ្មោះថា Allicin ដែលជួយទប់ស្កាត់ជំងឺមហារីក និងប្រឆាំងការរលាកបាន។ ដើម្បីថែរក្សាសុខភាពលំពែងបាន យកល្អគួរតែញ៉ាំខ្ទឹមសពីរទៅបីកំប៉ឹសរាល់ថ្ងៃ៕