គ្រាប់ស្វាយចន្ទីគឺជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលសម្បូរទៅដោយជីវជាតិ និងមានរូបរាងដូចតម្រងនោម ហើយត្រូវបានដាំដុះយ៉ាងច្រើនក្នុងប្រទេសយើងតែម្តង។ គ្រាប់ធញ្ញជាតិមួយនេះក៏សម្បូរទៅដោយវីតាមីន C, Folate, K និង E ផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ អ្នកនឹងទទួលបានប្រយោជន៍ចំពោះសុខភាពដូចខាងក្រោមនេះនៅពេលញ៉ាំគ្រាប់ស្វាយចន្ទី។
ផ្តល់សុខភាពដល់សាច់ដុំ និងសរសៃប្រសាទ
គ្រាប់ស្វាយចន្ទីជាប្រភពដ៏ល្អមួយនៃជាតិម៉ាញ៉េស្យូម ដែលសំខាន់សម្រាប់សាច់ដុំ ឆ្អឹង និងសរីរាង្គក្នុងពោះ។ ជាតិរ៉ែមួយនេះអាចជួយសម្រួលដល់សម្ពាធឈាម ទ្រទ្រង់ដល់មុខងារសរសៃប្រសាទ និងឆ្អឹងកាន់តែរឹងមាំ។
ល្អចំពោះបេះដូង
គ្រាប់ស្វាយចន្ទីរល្អបំផុតសម្រាប់បេះដូងដោយសារតែវាមិនមានកូឡេស្តេរ៉ុលអ្វីទាំងអស់ តែផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដ៏ច្រើនដែលអាចបន្ថយការប្រឈមនឹងបញ្ហាបេះដូងបាន។ វត្តមានម៉ាញ៉េស្យូមក៏ជួយបញ្ចុះសម្ពាធឈាម និងបង្ការការកើតជំងឺគាំងបេះដូងទៀតផង។
បន្ថយការប្រឈមការកង្វះគ្រាប់ឈាម
គ្រាប់ស្វាយចន្ទីល្អក្នុងការបន្ថយជំងឺកង្វះគ្រាប់ឈាមដោយសារតែវាផ្ទុកទៅដោយជាតិដែកគ្រប់គ្រាន់សម្រាប់ដឹកជញ្ជូនអុកស៊ីសែនក្នុងរាងកាយ ព្រមទាំងទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំថែមទៀតផង។
បង្ការគ្រួសក្នុងថង់ទឹកប្រមាត់
តាមការសិក្សាបានបង្ហាញថា ស្រ្តីដែលញ៉ាំគ្រាប់ស្វាយចន្ទី ២៨.៣ក្រាមក្នុងមួយសប្តាហ៍ អាចបន្ថយការប្រឈមនឹងការកើតគ្រួសក្នុងថង់ទឹកប្រមាត់បាន។
ជំរុញដល់ប្រព័ន្ធភាពស៊ាំ
គ្រាប់ស្វាយចន្ទីក៏ជួយទ្រទ្រង់ដល់សុខភាពប្រព័ន្ធភាពស៊ាំដែរ ក្នុងការជំរុញដល់ការកំចាត់ការបង្ករោគ និងការជាសះរបួស។ នេះដោយសារតែគ្រាប់ស្វាយចន្ទីសម្បូរជាតិស័ង្គសី ហើយអាចបន្ថយការបង្ករោគបានផង និងជំរុញដល់របួសឆាប់ជាទៀត។
បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម
ហេតុផលមួយផ្សេងទៀតដែលអ្នកគួរតែញ៉ាំគ្រាប់ស្វាយចន្ទី គឺវាជួយបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែវាមិនមានកូឡេស្តេរ៉ុល ហើយក៏មានជាតិស្ករទាបថែមទៀត ដែលអាចក្លាយទៅជាអាហារសម្រន់ដ៏មានសុវត្ថិភាពសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម៕