ការត្អើកច្រើនតែកើតឡើងយូរបំផុតតែ ២ទៅ៣នាទីប៉ុណ្ណោះ តែវាក៏អាចកើតឡើងរហូតដល់ ២ម៉ោងអីដែរ។ តើអ្នកមានដឹងទេថា ការត្អើកអាចកើតឡើងយូរជាង ៤៨ម៉ោងឯណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកធ្លាប់មានបញ្ហាបែបនេះជាប់គ្នារហូតដល់ ២ថ្ងៃ វាត្រូវបានគេចាត់ទុកថាជាការត្អើកដែលរាំរ៉ៃហើយ។ 

ការត្អើកបង្កឡើងដោយការរឹងជាប់របស់សាច់ដុំសន្ទះខណ្ឌទ្រូងនិងពោះ។ ខ្សែបំពង់សម្លេងក៏ចូលរួមក្នុងការរឹងជាប់នេះដែរ ហើយវាជាផ្នែកមួយដែលនាំឲ្យយើងបញ្ចេញសម្លេងត្អើកម្តងៗគ្រប់ពេលដែលបំពង់នេះបិទវិញយ៉ាងលឿន។ ពិតណាស់ គ្រូពេទ្យមិនបានដឹងច្បាស់ថា មូលហេតុអ្វីដែលនាំឲ្យត្អើកឡើយថ្វីបើវាកើតឡើងដោយសារតែភាពស្រ្តេស និងភ្ញាក់ផ្អើលក៏ដោយ។ ការញ៉ាំអាហារ និងភេសជ្ជៈក៏ជាប់ទាក់ទងនឹងការត្អើកដែរ។ ប៉ុន្តែមិនខ្វល់ថាវាបង្កឡើងដោយមូលហេតុអ្វីឡើយ ការត្អើកនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីនាទី ឬពីរបីម៉ោង គ្រាន់តែកម្រប៉ុណ្ណោះ។ 

វាអាចជារឿងខុសគ្នាដាច់បើសិនជាការត្អើកកើតឡើងយូរជាងពីរម៉ោង។ គ្រូពេទ្យប្រហែលជាពិបាកនឹងរកមើលមូលហេតុរបស់វាឲ្យដឹងណាស់។ ឧទាហរណ៍ អ្នកជំនាញនិយាយថា ជំងឺរលាកស្រោមសួត ឬរលាកសួតអាចជាប់ទាក់ទងនឹងការត្អើករ៉ាំរ់ៃដែឬ ដោយសារតែ វាធ្វើឲ្យរលាកដល់សាច់ដុំខណ្ឌទ្រូងនិងពោះ រហូតដល់សាច់ដុំនេះរឹងជាប់មិនអាចគ្រប់គ្រងបាន។ រាល់បញ្ហាទាំងអស់ដែលកើតឡើងលើផ្លូវក្រពះពោះវៀនក៏អាចជាដើមហេតុដែរ ដូចជា ដំបៅក្រពះ ជំងឺ Crohn’s Disease និងជំងឺជាច្រើនដែលទាក់ទងនឹងថ្លើម ថង់ទឹកប្រមាត់ និងលំពែងជាដើម។ 

បញ្ហាសុខភាពដែលទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទក៏អាចជាមូលហេតុរបស់វាដែរ ជាពិសេសនៅពេលមានដុំសាច់ ឬអ្វីមួយដែលធ្វើឲ្យររលាក ឬដាក់សម្ពាធទៅលើផ្នែកជាច្រើននៃខួរក្បាល ឬសរសៃប្រសាទដែលគ្រប់គ្រងសកម្មភាពអឆន្ទៈ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

គ្រូពេទ្យនិយាយថា ការប្រើប្រាស់ថ្នាំប្រហែលជាធ្វើឲ្យកើតបញ្ហាត្អើករ៉ាំរ៉ៃដែរដូចជា ថ្នាំ Corticosteroids ដែលប្រើសម្រាប់ដោះស្រាយបញ្ហាអាឡែហ្ស៊ី និងបញ្ហាស្បែកតែម្តង។ ការព្យាបាលដូចជា ការប្រើថ្នាំមហារីក ប្រហែលជាធ្វើឲ្យត្អើករ៉ាំរ៉ៃផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង