ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែចៀសបើមិនចង់ឈឺក្បាល។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរអោនក្បាលចុះយូរនោះទេ ព្រោះអាចធ្វើឲ្យឈាមអ្នកមិនអាចផ្គត់ផ្គង់ទៅខួរក្បាលបានគ្រប់គ្រាន់ ដោយងាយធ្វើឲ្យអ្នកឈឺក្បាល និងវិលមុខបាន។ ដូចនេះ អ្នកគួរតែចៀសពីការអោនចុះយូរ ទើបអាចកាត់បន្ថយអាការៈឈឺក្បាលនេះបាន។
- អ្នកមិនគួរតែងតែរក្សាអារម្មណ៍តានតឹង ភ័យខ្លាច និងបារម្ភច្រើននោះទេ ព្រោះនៅពេលដែលអ្នកមានអារម្មណ៍មិននឹងនរ នឹងអាចធ្វើឲ្យគេងមិនលក់ ញ៉ាំមិនចូល។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើតមានអាការៈឈឺក្បាលនេះបាន។
- អ្នកមិនគួរញ៉ាំអាហារដែលត្រជាក់ពេក ហិរពេក ជូរពេក ឬល្វីងពេកនោះទេ ព្រោះអាហារដែលពេកៗនោះ អាចធ្វើឲ្យអ្នកឈឺក្បាលយ៉ាងងាយដោយមិនដឹងខ្លួន។ ដូចនេះ បើអ្នកចៀសបាន អ្នកក៏មិនឈឺក្បាលដែរ។
- កន្លែងដែលថ្លង់ពេក ឬមានពន្លឺខ្លាំងពេក អ្នកមិនគួរនៅយូរឡើយ ព្រោះបើនៅក្នុងនោះយូរ នឹងអាចធ្វើឲ្យអ្នកឈឺក្បាល វិលមុខ ឬចង់ក្អួតជាដើម។ ដូចនេះ អ្នកគួរតែចៀសចេញពីកន្លែងទាំងនោះ ទើបអ្នកមិនកើតអាការៈឈឺក្បាលដោយចៃដន្យ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)