ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រួសារដែលអ្នកមិនគួររៀបការជាមួយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. មានតែនារីដែលរៀបការទៅឆ្ងាយទេ ដែលយល់អារម្មណ៍ការរៀបការឆ្ងាយ។ នៅពេលដែលស្រឡាញ់នរណាម្នាក់ គឺមិនខ្វល់អ្វីឡើយ មិនខ្វល់ពីការជំទាស់របស់មាតាបិតា ដោយក្នុងចិត្តចង់តែរៀបការជាមួយគេ។ ប្រសិនជាជួបនឹងបុរសល្អ ហើយម្តាយក្មេកល្អ នោះនារីដែលរៀបការទៅឆ្ងាយនឹងអាចទទួលបានសុភមង្គល។ ប៉ុន្តែផ្ទុយទៅវិញ បើរៀបការជាមួយនឹងបុរសមិនល្អ ហើយស្តាប់បង្គាប់ម្តាយរបស់គេទៀត នោះអ្នកនឹងរងទុក្ខខ្លាំង ហើយគ្មាននរណានិយាយទេ ព្រោះផ្ទះម្តាយអ្នកនៅឆ្ងាយពីអ្នក។ ដូចនេះ អ្នកមិនគួររៀបការទៅឆ្ងាយពេកឡើយ ទើបអ្នកមានខ្នងបង្អែក។
  2. ប្រសិនជាគ្រួសារអ្នកទាំងពីរមានស្ថានភាពខុសគ្នា ដោយខាងប្រុសជាអ្នកមាន ហើយអ្នកត្រឹមជាមនុស្សធម្មតា អ្នកមិនគួររៀបការជាមួយគេទេ ព្រោះក្រោយពេលដែលអ្នកឈានជើងចូលក្នុងគ្រួសារគេរួច បញ្ហាច្រើននឹងចាប់ផ្តើមកើតឡើង ម្តាយក្មេកនឹងចាប់ផ្តើមធ្វើបាបអ្នក បងប្អូនគេនឹងមើលងាយអ្នក។ ជាហេតុដែលធ្វើឲ្យមនោសញ្ចេតនាអ្នកទាំងពីរអាចនឹងកើតមានបញ្ហាច្រើនឡើងៗ។
  3. គ្រួសារដែលមានម្តាយក្មេកខ្លាំង ហើយមានអំណាច អ្នកក៏មិនគួររៀបការជាមួយដែរ ព្រោះប្តីអ្នកមិនហ៊ាននិយាយអ្វីឡើយពេលដែលអ្នករងទុក្ខ ដោយមានតែបន្ទោសអ្នកថែមតែប៉ុណ្ណោះ។ ជាពិសេស អ្វីដែលអ្នកខំប្រឹងប្រែងបំពេញ ក៏មិនអាចប្តូរមកពាក្យអរគុណមួយម៉ាត់ដែរ។ នារីគួរតែចាំថា អាពាហ៍ពិពាហ៍មិនមែនជារឿង២នាក់ទេ ហើយស្នេហាក៏មិនមែនជាផ្នែកទាំងមូលរបស់អាពាហ៍ពិពាហ៍ដែរ។ ដូចនេះ នារីមុននឹងរៀបការ គួរតែគិតឲ្យបានច្បាស់ ដោយមិនគួរឲ្យស្នេហាពង្វក់អ្នកឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)