ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីឆ្នាំដែលអាចជួយនាំលាភជូនអ្នកផ្ទះ។ តើមានឆ្នាំណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំមមី

នៅក្នុងផ្ទះ បើមានឆ្នាំមមីច្រើន ក្នុងឆ្នាំនេះ លាភធំជារបស់អ្នកហើយ។ ជាពិសេស សមាជិតទាំងអស់ក្នុងផ្ទះ នឹងមិនជួបនឹងសំណាងអាក្រក់ទេ ព្រោះមានតែសំណាងល្អដែលចូលមកតែប៉ុណ្ណោះ។ ដូចនេះ អ្នកនឹងមានទ្រព្យដែលចូល មិនមានទ្រព្យដែលចេញទេ។

ឆ្នាំកុរ

នៅពេលដែលផ្ទះអ្នកមានឆ្នាំកុរ ក្នុងឆ្នាំនេះ អ្នកនឹងធ្វើអ្វីក៏អាចជោគជ័យដែរ ហើយគ្មានឧបសគ្គចូលមករារាំងអ្នកឡើយ។ ជាពិសេស អ្នកទាំងអស់គ្នាដែលរស់នៅជាមួយឆ្នាំកុរនោះ ក៏អាចទទួលបានទ្រព្យច្រើនចូលមកផងដែរ។

ឆ្នាំថោះ

ក្នុងផ្ទះណាដែលមានឆ្នាំថោះច្រើន ក្នុងឆ្នាំនេះ នឹងមិនលំបាកទៀតឡើយ ព្រោះទ្រព្យតែងរត់មកជិតខ្លួនអ្នកជានិច្ច។ ជាពិសេស មុខរបរក៏អញ្ចឹងដែរ ដោយអាចរីកចម្រើនខ្លាំង និងធំជាងមុន ធ្វើឲ្យអ្នកកើបលុយរាល់ថ្ងៃតែម្តង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង