លំពែង គឺជាផ្នែកនៃសរីរាង្គដ៏សំខាន់មួយរបស់ប្រព័ន្ធរំលាយអាហារ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាមិនត្រឹមតែគ្រប់គ្រងនិងបន្សាបអាហារមានជាតិអាស៊ីតដែលទទួលទានបានដោយក្រពះប៉ុណ្ណោះទេ អង់ស៊ីមដែលបញ្ចេញដោយលំពែងក៏ជួយក្នុងការរំលាយកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់ផងដែរ។ លំពែងមានសុខភាពល្អជួយរក្សាកម្រិតត្រឹមត្រូវនៃការស្រូបយកជាតិស្ករនិងសម្រួលដល់ដំណើរការនៃការរំលាយអាហារធ្វើអោយអ្នកជៀសផុតពីបញ្ហាសុខភាពផ្សេងៗ។ ប៉ុន្តែថាតើគួរធ្វើយ៉ាងណាទើបរក្សាបាននូវសុខភាពលំពែងល្អប្រសើរ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទាន រួមជាមួយគន្លឹះងាយៗជួយរក្សាសុខភាពលំពែង ៖
១. ខ្ទឹមស
ខ្ទឹមស ជាអង់ទីប៊ីយូទិកធម្មជាតិនិងសារធាតុ allicin ហើយការរួមផ្សំវាក្នុងអាហារផ្សេងៗជួយបង្កើនប្រសិទ្ធិភាពបានកាន់តែច្រើន។ ក្រៅពីបន្ថែមក្នុងអាហារផ្សេងៗ ខ្ទឹមសក៏លាយជាមួយទឹកឃ្មុំដើម្បីទទួលទានផងដែរ ហើយការរួមផ្សំគ្នានេះជួយបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយដោយជួសជុលជាលិកានៃសរីរាង្គខាងក្នុងសឹងគ្រប់ផ្នែក រួមទាំងលំពែង។
២. ទំពាំងបាយជូរក្រហម
នោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃសារធាតុ resveratrol ដែលជួយទប់ស្កាត់ជំងឺមហារីកលំពែង។ សារធាតុ resveratrol ក៏ជួយកាត់បន្ថយការរលាកក្នុងរាងកាយនិងទប់ស្កាត់ការបំផ្លាញសសៃឈាមទៅលំពែងដែលផ្គត់ផ្គង់សារធាតុចិញ្ចឹម រួមទាំងអុកស៊ីសែន។
៣. ដំឡូងផ្អែម
ការទទួលទានដំឡូងផ្អែមជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកលំពែងបានដល់ទៅ ៥០ ភាគរយឯណោះ។ វាក៏ជួយរក្សាភាពប្រក្រតីនៃកម្រិតជាតិស្ករក្នុងឈាមដោយបញ្ចេញជាតិស្ករបន្តិចម្ដងៗទៅក្នុងចរន្តឈាម។
៤. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ glucosinolates ដែលមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងកោសិកាមហារីកក្នុងលំពែងនិងទប់ស្កាត់បញ្ហាផ្សេងៗ។
៥. ស្ត្របឺរី
នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C សារធាតុ anthocyanins និង
ellagic acid ដែលមានលក្ខណៈសម្បត្តិប្រយុុទ្ធប្រឆាំងជំងឺមហារីកជាច្រើនប្រភេទ រួមបញ្ចូលទាំងជំងឺមហារីកលំពែង៕