ទោះបីជាការហើមអាចជារឿងធ្វើឲ្យមិនមានផាសុកភាពក៏ដោយ តែគួរតែអរគុណដល់រាងកាយខ្លួនឯងដែរ ក្នុងការបង្កើនលំហូរឈាម និងជាតិទឹកក្នុងខ្លួងក្នុងពេលមានផ្ទៃពោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ដើម្បីបន្ថយភាពហើមនៅជើង យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- កុំឈររយៈពេលយូរ និងពាក់តែស្បែកជើងណាដែលផ្តល់ផាសុកភាពបានហើយ ព្រមទាំងចៀសវាងស្បែកជើងកែងខ្ពស់
- នៅពេលអាកាសធាតុក្តៅ ចូរកាត់បន្ថយការចេញទៅខាងក្រៅផ្ទះ
- ចូរសម្រាកឲ្យបានច្រើន ដោយលើកជើងឲ្យខ្ពស់ជាងបេះដូង
- មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ដែលតឹងៗនៅជុំវិញកែងជើង ឬកដៃឡើយ។ ចូរពាក់ស្រោមជើងណាដែលជួយទ្រទ្រង់រាងកាយវិញ
- សម្រួលការហើមដោយការស្អំទឹកត្រជាក់ ឬហែលទឹក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរញ៉ាំទឹកឲ្យបានច្រើន និងកាត់បន្ថយការញ៉ាំប្រៃ៕