ថ្វីបើកូនក្មេងកើតមកខូចអវៈយវៈតែងតែមិនអាចបង្ការបានក៏ដោយ តែវាមានវិធីច្រើនណាស់ដែលស្រ្តីមានផ្ទៃពោះអាចធ្វើបានដើម្បីកាត់បន្ថយការប្រឈមមុខមួយនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីកុំឲ្យមានវិប្បដិសារី ក្នុងនាមជាស្រ្តីមានផ្ទៃពោះ យកល្អគួរតែព្យាយាមធ្វើរឿងខាងក្រោមនេះដើម្បីបង្ការកូនកើតមកខូចអវៈយវៈ៖
- ទៅជួបពេទ្យពិនិត្យជាទៀងទាត់
- ចូរញ៉ាំវីតាមីនអាស៊ីតហ្វូលិក ៤០០ម៉ៃក្រូក្រាមជារៀងរាល់ថ្ងៃ
- កុំជក់បារី ឬលេបថ្នាំអ្វីទាំងអស់ ឬគ្រឿងស្រវឹងខណៈពេលកំពុងតែមានផ្ទៃពោះ
- តែងតែទៅឲ្យពេទ្យពិនិត្យជានិច្ចមុនពេលលេបថ្នាំអ្វីគ្រប់ប្រភេទ
- ចូរចាក់វ៉ាក់សាំងទាំងអស់ដែលគ្រូពេទ្យបានណែនាំ
- បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ចូរធ្វើយ៉ាងណាគ្រប់គ្រងវាឲ្យបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូររក្សាទម្ងន់ឲ្យមានសុខភាពល្អ៕