ជំងឺទឹកនោមផ្អែមច្រើនតែមានផលវិបាកច្រើនទៅលើប្រអប់ជើងខ្លាំងជាងគេ ព្រោះវាអាចប្រឈមខ្ពស់នឹងការបង្ករោគ និងរបួសដោយមិនដឹងខ្លួន។ បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម រាល់ការមានរបួសទាំងអស់អាចនឹងមានគ្រោះថ្នាក់ ហើយប៉ះពាល់ដល់អាយុជីវិតទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំពោះប្រអប់ជើងត្រូវបានគេចាត់ទុកថាជាសរីរាង្គដែលងាយនឹងមានរបួសបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដូច្នេះយកល្អគួរតែធ្វើយ៉ាងណាការពារ និងថែរក្សាសុខភាពប្រអប់ជើងឲ្យបានល្អផងដូចជា៖
- ពិនិត្យប្រអប់ជើងជារៀងរាល់ថ្ងៃ ក្រែងមានអាការៈដាច់ដោច ដំបៅ ហើម ឡើងកន្អួលក្រហម ឬក្រចកជើងមានការបង្ករោគ
- លាងសម្អាតប្រអប់ជើងជាមួយទឹកក្តៅឧណ្ហៗរាល់ថ្ងៃដើម្បីបង្កើនលំហូរឈាម
- ផ្តល់ភាពសំណើមដល់ប្រអប់ជើងក្រោយពីលាងសម្អាតរួច តាមរយៈការលាបឡូសិន ឬក្រែមថែរក្សាភាពសើម ទន់ និងរលោងរបស់ជើង
- វិធីដ៏ល្អបំផុតគឺការកាត់ក្រចកជើងឲ្យបានខ្លីៗ ជាពិសេសក្រោយលាងសម្អាតទឹករូច ព្រោះក្រចកជើងនឹងទន់ងាយស្រួលកាត់។
- ចូរជ្រើសរើសស្បែកជើងណាដែលសមនឹងជើងបំផុតនៅពេលចេញដំណើរទៅខាងក្រៅ។ អ្វីដែលកាន់តែសំខាន់ត្រូវតែមានស្រោមជើងផងដែរ។
- ចូរកុំពាក់ស្រោមជើងដែលតឹងៗ ជាពិសេសស្រោមជើងមានកៅស៊ូតរឹត ព្រោះវាអាចរំខានដល់លំហូរឈាមចិញ្ចឹមប្រអប់ជើងបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ត្រូវរស់នៅមានភាពសកម្មជានិច្ច៕