មកទល់សព្វថ្ងៃនេះជំងឺសសៃឈាមបេះដូងកើនឡើងជាលំដាប់គួរឱ្យព្រួយបារម្ភ ហើយកត្តាហានិ
ភ័យចម្បងបំផុតមួយនៃជំងឺនេះបណ្ដាលមកពីកម្រិតកូឡេស្តេរ៉ូលខ្ពស់ក្នុងឈាម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែក្រៅពីការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយកូឡេស្តេរ៉ូលហើយនោះថាតើមានកត្តាអ្វីខ្លះទៀតទៅដែលបង្កបញ្ហាកូឡេស្តេរ៉ូលឡើងខ្ពស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុចម្បងៗនៃបញ្ហាកម្រិតកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ ៖ 

១. ភាពធាត់លើសទម្ងន់

ការធាត់លើសទម្ងន់ គឺជាកត្តាចម្បងបំផុតមួយទៀតនៃការកើនឡើងនូវកម្រិតកូឡេស្តេរ៉ូលមិនល្អ។ នោះក៏ព្រោះតែការលើសទម្ងន់បង្កើនជាតិខ្លាញ់ទ្រីគ្លីសេរីដនិងកាត់បន្ថយកូឡេស្តេរ៉ូលល្អ ឬប្រូតេអ៊ីន HDL។

២. កង្វះលំហាត់ប្រាណ

អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាកង្វះសកម្មភាពរាងកាយអាចបង្កើនកម្រិតនៃកូឡេស្តេរ៉ូលមិនល្អគួរអោយព្រួយបារម្ភ។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាណាមួយដែលបង្កឡើងដោយសារកម្រិតនៃកូឡេ
ស្តេរ៉ូលមិនល្អឡើងខ្ពស់ ចូរព្យាយាមធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណអោយបានទៀងទាត់។

៣. ប្រវត្តិគ្រួសារ

ក្នុងករណីខ្លះមូលហេតុនៃបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ គឺដោយសារប្រវត្តិគ្រួសារ ឬតំណពូជ។ ហើយករណីបែបនេះអាចបណ្ដាលអោយអ្នកប្រឈមមុខនឹងហានិភ័យខ្ពស់នៃជំងឺសសៃឈាមបេះដូង ឬការគាំងបេះដូងទាំងវ័យក្មេង។

៤. តានតឹងក្នុងអារម្មណ៍ខ្លាំងពេក

ការតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសគ្រប់ពេលសឹងតែរាល់ថ្ងៃអាចនឹងបង្កបញ្ហាសុខភាពជាច្រើន។ នោះក៏ព្រោះតែស្ត្រេសកាត់បន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំគួរឱ្យព្រួយបារម្ភ ហើយអ្នកនឹងងាយប្រឈមមុខជាមួយជំងឺ ឬបញ្ហាសុខភាពផ្សេងៗ រួមទាំងបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់អ្នក។

៥. ការជក់បារី

វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើងដែលការជក់បារី គឺអាក្រក់ចំពោះសុខភាព។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា ការជក់បារីក៏កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អ ឬប្រូតេអ៊ីន HDL ហើយបង្កើនកម្រិតកូឡេស្តេរ៉ូលមិនល្អខ្ពស់ដែលនឹងបង្កអោយមានគ្រោះថ្នាក់ចំពោះសសៃឈាម? ជាលទ្ធផលបញ្ហានៃការធ្លាក់ចុះនូវកម្រិតកូឡេស្តេរ៉ូលល្អបង្កើនហានិភ័យនៃជំងឺស្ទះសសៃឈាមបេះដូងគួរឱ្យព្រួយបារម្ភ។

៦. កង្វះជាតិទឹកក្នុងរាងកាយ

រាងកាយផលិតកូឡេស្តេរ៉ូលកាន់តែច្រើនជាមធ្យោបាយការពារ ឬទប់ស្កាត់ការបាត់បង់ជាតិទឹក។ បញ្ហានេះតែងកើតឡើងញឹកញាប់កំឡុងពេលកង្វះជាតិទឹកក្នុងរាងកាយ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង