ប៉េស ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែមនិងសម្បូរទឹក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាធ្លាប់ទទួលទាន ឬស្គាល់ផ្លែឈើនេះ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនដឹងអំពីអត្ថប្រយោជន៍អស្ចារ្យនៃផ្លែប៉េសចំពោះសុខភាពឡើយ។ ហើយចំពោះអ្នកមិនធ្លាប់ទទួលទានក៏គួររួមបញ្ចូលផ្លែឈើនេះក្នុង
របបអាហារដើម្បីរក្សាបាននូវសុខភាពរឹងមាំចៀសផុតពីជំងឺផ្សេងៗ។ ថ្ងៃនេះវេបសាយសុខភាព
Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានផ្លែប៉េស ៖
១. បង្កើនសុខភាពភ្នែក
ផ្លែប៉េសមានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពភ្នែកល្អប្រសើរចៀសផុតពីបញ្ហាភ្នែកនានានិងជួយអោយមើលឃើញបានកាន់តែច្បាស់។
២. សុខភាពស្បែក
ផ្លែប៉េសជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលមានប្រសិទ្ធភាពជួយការពារកោសិកាស្បែកមិនអោយទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី ហើយទប់ស្កាត់ដោះស្រាយបញ្ហាស្បែកបានយ៉ាងប្រសើរ។ វីតាមីន C គឺចាំបាច់ណាស់សម្រាប់ការសំយោគកូឡាជែនក្នុងស្បែក។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ក្រៅពីសំខាន់សម្រាប់សុខភាពស្បែកហើយនោះ វីតាមីន C ក៏មានប្រសិទ្ធភាពពង្រឹងប្រព័ន្ធភាពស៊ាំអោយមានលក្ខណៈកាន់តែប្រសើរឡើងផងដែរ។ ហើយប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំនឹងជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពគួរអោយព្រួយបារម្ភផ្សេងៗ។
៤. រក្សាសុខភាពសសៃឈាមបេះដូង
នោះក៏ព្រោះតែផ្លែប៉េសមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អពីក្នុង
សសៃឈាម។ លើសពីនេះទៅទៀត ប៉េសក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលទប់ស្កាត់ម៉ូលេគុលជាតិខ្លាញ់មិនអោយប្រមូលផ្ដុំក្នុងចរន្តឈាម។ ដូច្នេះកុំភ្លេចទទួលទានផ្លែប៉េស
ប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពសសៃឈាមបេះដូងល្អប្រសើរចៀសផុតពីបញ្ហា។
៥. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ
បរិមាណខ្ពស់នៃជាតិទឹកនិងជាតិសសៃក្នុងផ្លែប៉េសអាចជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ ក៏ដូចជាទប់ស្កាត់ដោះស្រាយបញ្ហាទល់លាមកបានយ៉ាងឆាប់រហ័ស។ ជាតិសសៃក្នុងផ្លែប៉េសក៏មានប្រសិទ្ធ
ភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។
៦. ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ
ការរលាកក្នុងរាងកាយអាចជាមូលហេតុចម្បងមួយនៃបញ្ហាសុខភាពផ្សេងៗជាច្រើន រួមបញ្ចូលទាំងជំងឺមហារីក ជំងឺបេះដូង ជំងឺពុកឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺធាត់ជ្រុល និងជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាង
ណា ការរួមបញ្ចូលសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរបបអាហារជួយប្រយុទ្ធប្រឆាំងការរលាកបានយ៉ាងប្រសើរ។ ហើយប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មនោះ គឺផ្លែប៉េស៕