អាការៈរលាកស្បែកគ្របក្បាលលិង្គគឺជារឿងមួយដែលកើតឡើងជាញឹកញាប់លើបុរសដែលមិនបានកាត់ស្បែកគ្របក្បាលលិង្គចេញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈនេះកើតឡើងដោយសារតែមានវត្តមានមេរោគលូតលាស់ច្រើនពេកនៅលើក្បាលលិង្គ និងក្រោមស្បែកគ្រប់ក្បាលលិង្គតែម្តង។ ប៉ុន្តែកុំច្រឡំថា វាជាជំងឺកាមរោគឲ្យសោះ។ អាការៈជំងឺនេះកើតឡើងខ្ពស់ជាងគេលើបុរសដែលមានជំងឺទឹកនោមផ្អែម។ 

អាការៈដែលគិតថា បុរសម្នាក់កំពុងតែរលាកស្បែកគ្របក្បាលលិង្គនោះមានដូចជា៖ 

  • ក្បាលលិង្គឡើងក្រហម
  • មានការរលាក និងឈឺខ្លាំងនៅក្បាលលិង្គ
  • មានហុរទឹករំអិលខាប់ៗចេញពីក្រោមស្បែកក្បាលលិង្គ
  • រមាស់ៗនៅជុំវិញក្បាលលិង្គ
  • មានក្លិនមិនល្អ ឬស្អុយចេញពីក្បាលលិង្គ
  • ជាលិង្គដែលមិនអាចព្រលាត់ស្បែកចេញពីក្បាលលិង្គបាន
  • ឈឺចាប់ពេលនោម
  • មានការរលាក និងហូរទឹករំអិលចេញពីស្បែកគ្រប់ក្បាលលិង្គរយៈពេលពីរថ្ងៃក្រោយពីរួមភេទរួច(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ភាគច្រើនអាការៈទាំងអស់នេះគឺស្រដៀងគ្នានឹងជំងឺកាមរោគមួយចំនួនដែរ ប៉ុន្តែមិនមែនទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង