ចាប់តាំងពីការស្រែកយំរហូតដល់ឃ្លានអាហារច្រើនៗ ស្រ្តីភាគច្រើនច្រើនតែមានអារម្មណ៍ថា មានការប្រែប្រួលរាងកាយ ឬផ្លូវចិត្តមុនពេលពួកគេមករដូវ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈទាំងនេះអាចជាអាការៈនៃចង្កោមរោគសញ្ញាមុនពេលមករដូវ។ ដើម្បីជួយបន្ថយអាការៈនៃការមិនស្រួលខ្លួនបែបនេះ យកល្អគួរទៅតាមរបៀបខាងក្រោមនេះ៖
- ការហាត់ប្រាណបែបអ៊ែរ៉ូបិនដូចជា ការដើរ រត់កីឡា ឬជិះកង់
- រកមធ្យោបាយដើម្បីបន្ធូរអារម្មណ៍ និងបន្ថយស្រ្តេស
- ការញ៉ាំអាហារសម្បូរកាបូអ៊ីដ្រាតកំផ្លិច និងកាលស្យូម
- ចៀសវាងជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង
- គេងឲ្យបានគ្រប់គ្រាន់។
បើសិនជាអាការៈទាំងអស់នេះធ្វើឲ្យរំខានដល់ការងារ ឬទំនាក់ទំនងផ្ទាល់ខ្លួន ចូរទាក់ទងទៅគ្រូពេទ្យដែលអាចផ្តល់ជាថ្នាំបំបាត់បញ្ហាទាំងនេះបាន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)