មនុស្សភាគច្រើនតែងតែញ៉ាំអាហារលឿនៗ និងគ្មានការប្រុងប្រយ័ត្នឡើយ ដែលវាអាចនាំឲ្យធាត់ឡើងទម្ងន់ និងបញ្ហាសុខភាពផ្សេងៗទៀតបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការញ៉ាំអាហារយឺតៗប្រហែលជាវិធីសាស្រ្តឆ្លាតវៃមួយ ដោយសារតែវាអាចផ្តល់ជាប្រយោជន៍មួយចំនួនដលសុខភាព ហើយក៏ជួយសម្រកទម្ងន់ថែមទៀត។ 

ញ៉ាំអាហារយឺតៗអាចជួយកុំឲ្យញ៉ាំច្រើនបាន

ការឃ្លានអាហារ និងការញ៉ាំអាហារត្រូវបានគ្រប់គ្រងយ៉ាងខ្លាំងដោយអ័រម៉ូន។ ក្រោយពីញ៉ាំអាហាររួច ពោះវៀននឹងបញ្ឈប់ការបញ្ចេញអ័រម៉ូន Ghrelin ដែលអាចគ្រប់គ្រងការឃ្លានអាហារបាន ខណៈពេលដែលជួយបញ្ចេញអ័រម៉ូនដែលបញ្ជាក់ថា ញ៉ាំឆ្អែតហើយ។ អ័រម៉ូនទាំងនេះនឹងប្រាប់ខួរក្បាល អ្នកបានញ៉ាំអាហាររួច បន្ថយការឃ្លាន និងធ្វើឲ្យមានអារម្មណ៍ឆ្អែត និងជួ្យឈប់ញ៉ាំអាហារទៀត។ យ៉ាងណាមិញ ដំណើរការណ៍មួយនេះស៊ីពេលប្រហែល ២០នាទី ដូច្នេះការបន្ថយល្បឿននៃការញ៉ាំអាហារនឹងជួយឲ្យខួរក្បាលបញ្ជូនសញ្ញានេះបានយ៉ាងល្អ។ 

ញ៉ាំអាហារយឺតអាចបង្កើនអ័រម៉ូនឆ្អែតកាន់តែខ្លាំង

ការញ៉ាំអាហារលឿនពេកច្រើនតែនាំឲ្យញ៉ាំច្រើនៗជ្រុល ដោយសារតែខួរក្បាលមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីទទួលបានសញ្ញាថាឆ្អែត។ ក្រៅពីនេះ ការញ៉ាំយឺតៗត្រូវបានគេបង្ហាញថា អាចបន្ថយចំនួនអាហារដែលត្រូវញ៉ាំ ដោយសារតែខួរក្បាលកំពុងតែកើនឡើងចំនួនអ័រម៉ូនឆ្អែតហើយ។ ការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា មនុស្សវ័យក្មេងដែលធាត់ជ្រុលគឺមានចំនួនអ័រម៉ូនឆ្អែតខ្ពស់នៅពេលពួកគេញ៉ាំអាហារកាន់តែយឺត។ 

ញ៉ាំអាហារយឺតអាចបន្ថយការញ៉ាំច្រើន

ក្នុងការសិក្សាមួយបានឲ្យដឹងថា អ្នកដែលមានទម្ងន់ធម្មតា ឬធាត់ជ្រុលបានញ៉ាំអាហារខុសៗគ្នា។ មនុស្សទាំងពីរក្រុមនេះបានញ៉ាំកាឡូរីតិចតួចក្នុងអាហារដែលញ៉ាំយឺត ថ្វីបើភាពខុសគ្នាឃើញតែទៅលើក្រុមមនុស្សមានទម្ងន់ធម្មតាប៉ុណ្ណោះ។ អ្នកចូលរួមសិក្សាទាំងអស់ក៏មានអារម្មណ៍ឆាប់ឆ្អែតរយៈពេលយូរក្រោយពីញ៉ាំអាហារកាន់តែយឺត។ 

ការញ៉ាំអាហារយឺតជំរុញដល់ការទំពារអាហារកាន់តែមានប្រសិទ្ធភាព

ដើម្បីញ៉ាំអាហារយឺត អ្នកត្រូវតែទំពារអាហារឲ្យបានម៉ត់ល្អមុននឹងលេប។ រឿងនេះនឹងជួយបន្ថយការញ៉ាំអាហារ និងសម្រកទម្ងន់បាន។ តាមពិតទៅ ការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលមានបញ្ហាទម្ងន់ច្រើនតែញ៉ាំទំពារអាហារមិនសូវបានច្រើនដូចអ្នកមានទម្ងន់ធម្មតាឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានទម្លាប់ទំពារអាហារបានកាន់តែច្រើន អាចធ្វើឲ្យអ្នករីករាយនឹងការញ៉ាំអាហារកាន់តែខ្លាំង។ ការសិក្សាមួយទៀតបានរកឃើញថា ការចំណាយពេលទំពារអាហារបាន ៣០វិនាទីអាចបន្ថយការឃ្លានអាហារនៅពេលក្រោយៗទៀតបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង