ប្រសិនបើសម្ពាធឈាមឡើងដល់ 140/90 mm Hg ឬខ្ពស់ជាងនេះវាក្លាយជាសញ្ញាគ្រោះថ្នាក់ហើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សម្ពាធឈាមឡើងខ្ពស់ គឺជាបញ្ហាសុខភាពមួយដែលមិនគួរធ្វេសប្រហែសមើលរំលងឡើយដោយវាអាចធ្វើអោយអ្នកប្រឈមមុខនឹងជំងឺសាហាវៗជាច្រើន រួមទាំងជំងឺខ្សោយតម្រងនោម ដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ សម្ពាធឈាមប្រក្រតី គឺសំខាន់ណាស់ក្នុងការរក្សាសុខភាពល្អប្រសើរជៀសផុតពីផលវិបាកសុខភាពធ្ងន់ធ្ងរ។ តើគួរធ្វើយ៉ាងណាដើម្បីគ្រប់គ្រងសម្ពាធឈាមបាន? កុំបារម្ភ! រួមផ្សំនឹងការធ្វើលំហាត់ប្រាណជាប្រចាំ របបអាហារត្រឹមត្រូវអាចជួយដល់ការរក្សាបាននូវសម្ពាធឈាមប្រក្រតីគួរអោយកត់សម្គាល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអ្វីដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីរក្សា ឬបញ្ចុះសម្ពាធឈាមក្នុងកម្រិតប្រក្រតី ៖
១. ផ្លែបឺរ
មានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាមបានយ៉ាងប្រសើរ។ ក្រៅពីនេះផ្លែបឺរ ក៏ជាប្រភពនៃសារធាតុ carotenoids ដែលជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗច្រើនទៀតផងដែរ។
២. ផ្កាខាត់ណាខៀវ
ជាបន្លែដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមនិងម៉ាញ៉េស្យូមជួយបញ្ចុះសម្ពាធឈាម រួមទាំងសារធាតុ phytonutrients ដែលចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
៣. ឪឡឹក
មានផ្ទុកសម្បូរទៅដោយជាតិទឹកដែលល្អសម្រាប់អ្នកជំងឺលើសឈាម។ ឪឡឹកក៏ជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់មិនអោយកើតឡើងចំពោះអ្នកដែលមានសម្ពាធឈាមធម្មតាផងដែរ។ លើសពីនេះទៅទៀត ឪឡឹកជាប្រភពនៃសារធាតុ L-citrulline និងអាស៊ីតអាមីណូដែលអាចជួយគ្រប់គ្រងនិងបញ្ចុះសម្ពាធឈាម។
៤. ខ្ទឹមស
ជាប្រភពដ៏ប្រសើរនៃសារធាតុ Allicin ជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាម។ ខ្ទឹមសស្រស់ឆៅត្រឹម ១ កំពឹស មានផ្ទុកសារធាតុ Allicin ប្រមាណពី ៥ ទៅ ៩ មីលីក្រាមឯណោះ។
៥. គ្រាប់កៅឡាក់
នោះក៏ព្រោះតែគ្រាប់កៅឡាក់មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាមបានយ៉ាងប្រសើរ។ ប៉ូតាស្យូមមានប្រសិទ្ធិភាពកាត់បន្ថយឥទ្ធិពលនៃជាតិសូដ្យូមដែលបង្កផលប៉ះពាល់មិនល្អចំពោះសម្ពាធឈាម។ ដូច្នេះការរក្សាបាននូវជាតិប៉ូតាស្យូមគ្រប់គ្រាន់ក្នុងរាងកាយគឺចាំបាច់ណាស់ដើម្បីគ្រប់គ្រងសម្ពាធឈាមមិនអោយឡើងខ្ពស់ខុសប្រក្រតីទប់ស្កាត់ហានិភ័យនៃជំងឺលើសសម្ពាធ
ឈាម ជំងឺសសៃឈាមបេះដូង គាំងបេះដូង និងដាច់សសៃឈាមខួរក្បាល។
៦. សណ្ដែកខ្មៅ
ការទទួលទានអាហារដែលមានជាតិសូដ្យូមខ្ពស់ គឺបង្កើនហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់។ សណ្ដែកខ្មៅជាប្រភេទនៃអាហារដែលមានផ្ទុកជាតិសូដ្យូមទាប ប៉ុន្តែសម្បូរទៅដោយជាតិកាល់ស្យូម
ប៉ូតាស្យូម និងម៉ង់កាណែសដែលជួយកាត់បន្ថយកម្រិតនៃសម្ពាធឈាមខ្ពស់តាមបែបធម្មជាតិ។
៧. ពោត
ពោត ក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមផងដែរ។ ប៉ូតាស្យូមជាសារធាតុរ៉ែដែលធ្វើអោយសម្ពាធ
ឈាមថយចុះនិងមានតុល្យភាព។ ដូច្នេះប្រសិនបើអ្នកមានជំងឺលើសឈាម ហើយចង់គ្រប់គ្រងស្ថាន
ភាពនៃជំងឺនោះ ចូរបន្ថែមពោតក្នុងរបបអាហារប្រចាំថ្ងៃឲ្យបានទៀងទាត់តាមដែលអាចធ្វើទៅបាន។
៨. ដំឡូងបារាំង
ដំឡូងបារាំងអាចជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាមបានដោយមានជំនួយពីជាតិសសៃ និងវីតាមីន C ដែលវាមានផ្ទុក៕