ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យកូនមានអារម្មណ៍មូលក្នុងការរៀនសូត្រ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. បរិស្ថានដែលកូនរៀនសូត្រពិតជាសំខាន់ ព្រោះវាជាកត្តាកំណត់ពីអារម្មណ៍របស់កូន។ នៅពេលដែលបន្ទប់រៀនរបស់កូនមានរបៀបរាបរយ ហើយមានភាពស្ងប់ស្ងាត់ ព្រមទាំងមានពណ៌ដែលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ កូននឹងមានអារម្មណ៍មូលក្នុងការរៀនសូត្រ។ ផ្ទុយទៅវិញ បើបន្ទប់មានចាប់ពី៣ពណ៌ឡើងទៅ ហើយគ្មានរបៀប នោះកូននឹងមិនអាចប្រមូលអារម្មណ៍ឲ្យមូលបាននោះទេ។
  2. កូនគ្រប់គ្នាប្រៀបដូចជាក្រដាសសមួយអញ្ចឹង ដែលអ្នកអាចលាបពណ៌អ្វីលើនោះក៏បានដែរ។ ដូចនេះ នៅពេលដែលអ្នកបង្រៀន ឬអប់រំ ឬពន្យល់កូន អ្នកគួរតែប្រើចិត្តអំណត់ មិនឆេវឆាវ ទើបកូនអាចមានអារម្មណ៍មូលក្នុងការរៀនសូត្រ។
  3. នៅពេលដែលកូនរៀន សមាជិកគ្រប់គ្នាក្នុងផ្ទះត្រូវរក្សាភាពស្ងៀមស្ងាត់ ទើបកូនអាចប្រមូលអារម្មណ៍រៀនសូត្របានមូលល្អ។ ដូចនេះ អ្នកគួរតែទុកពេលឲ្យកូនរៀន មិនរំខានគេដោយសម្លេង ទើបកូនអ្នកអាចរៀនពូកែបាន។
  4. អ្នកគួរតែសរសើរ ឲ្យច្រើនជាបង្អាប់ ព្រោះមានតែការសរសើរទេ ដែលអាចធ្វើឲ្យកូនមានកម្លាំងចិត្ត ហើយអាចប្រមូលអារម្មណ៍មូលក្នុងការរៀនបាន។ ដូចនេះ បើអ្នកចង់ឲ្យកូនរៀនពូកែ វិធី៤នេះ អ្នកគួរតែអនុវត្ត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង