តាមការសិក្សាជាច្រើនបានរកឃើញថា ការអនុវត្តវិធីមួយនេះអាចផ្តល់លទ្ធផលវិជ្ជមានច្រើនចំពោះសុខភាពបុគ្គលផ្ទាល់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីចង់ដឹងថាមានអ្វីជាដុំកំភួនខ្លះនោះ ចូរតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ៖
ចាប់ផ្តើមមានអារម្មណ៍ស្រស់ស្រាយនិងសុខភាពល្អ
រយៈពេលពីរបីថ្ងៃក្រោយពីចាប់ផ្តើមញ៉ាំទឹកមួយឆ្អែតនៅព្រឹកឡើងក្នុងពោះទទេ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាធូរស្រាលក្នុងខ្លួន។ ខ្ញុំយល់ថា រាងកាយរបស់ខ្ញុំដូចជាមានការច្រោះជាតិពុលបានកាន់តែស្រួលជាងមុន។
ការរំលាយអាហារកាន់តែរីកចម្រើន
ក្រោយពីអនុវត្តវិធីមួយនេះបានមួយរយៈមក អ្នកនឹងមានអារម្មណ៍ថែលែងសូវឃ្លានខុសធម្មតាទៀតហើយ។ តែមានកម្លាំងថាមពលដូចធម្មតា និងខ្លាំងជាងមុនទៀតផង។
ជួយដល់ការស្រកទម្ងន់
លើសពីការមិនសូវឃ្លាន ការរំលាយអាហារក៏មានលក្ខណៈយឺត និងខ្លាំងក្លា។ កាលណាអ្នកមានកម្លាំងច្រើនបែបនេះ វានឹងលើកទឹកចិត្តដល់អ្នកដើម្បីហាត់ប្រាណកាន់តែច្រើនជាងមុនទៀត។
កាត់បន្ថយការក្រហាយដើមទ្រូង
ក្នុងករណីដែលអ្នកឧស្សាហ៍មានបញ្ហាក្រពះមិនកិន និងច្រាលទឹកអាស៊ីតពីក្រពះ យកល្អគួរតែចាប់ផ្តើមការញ៉ាំទឹកជារៀងរាល់ព្រឹកទៅ នោះបញ្ហានេះនឹងបាត់ទៅវិញបណ្តើរៗហើយ។
ស្បែកកាន់តែមានភាពស្រស់ស្អាត
ការអនុវត្តវិធីមួយនេះត្រូវបានគេចាត់ទុកថាអាចជួយព្យាបាលបញ្ហាលើស្បែកបាន ជាពិសេសលុបបំបាត់ភាពជ្រីវជ្រួញរបស់ស្បែកមុខ ហើយក៏ធ្វើឲ្យស្បែកភ្លឺរលោង និងសុខភាពល្អដែរ។
សក់ចាប់ផ្តើមស្រស់ស្អាតជាងមុន
ការញ៉ាំទឹកមិនត្រឹមតែជួយឲ្យសក់លូតលាស់កាន់តែល្អទេ តែគ៏ធ្វើឲ្យវាមើលទៅមានភាពរលោងចែកចាំងអស្ចារ្យដែរ។
បញ្ឈប់ការបង្ករោគនៅផ្លូវទឹកម៉ូត្រ
ការប្រើទឹកដើម្បីព្យាបាលបញ្ហានេះឃើញថាល្អជាងការប្រើថ្នាំផ្សះទៅទៀត។ កាលណាអ្នកញ៉ាំទឹកជារៀងរាល់ព្រឹកពេលពោះទទេ នោះអារម្មណ៍នៃការនោមឈឺនឹងលែងកើតមានទៀតហើយ។
មិនងាយឈឺ
ទម្លាប់ដ៏ងាយស្រួលនេះនឹងជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់មនុស្សយើង។ ដូច្នេះគួរឬមិនគួរក៏វាអាចការពារអ្នកពីការឆ្លងជំងឺបានយ៉ាងល្អដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
របៀបធ្វើ៖
- ចូរញ៉ាំទឹកបួនកែវភ្លាមៗក្រោយពីភ្ញាក់ពីគេងរួច មុនពេលដុសធ្មេញ និងញ៉ាំអាហារ។ បើសិនជាបួនកែវច្រើនពេក អ្នកអាចចាប់ផ្តើមត្រឹមមួយកែវសិន ចាំដំឡើងវាបន្តិចម្តងៗវិញ។
- មិនបាច់ញ៉ាំអ្វីទាំងអស់នៅរយៈពេល ៤៥នាទី។
- ក្រោយមក អ្នកអាចញ៉ាំអាហារ និងទឹកធម្មតាបានហើយ
- មិនត្រូវញ៉ាំអាហារ ឬទឹកអ្វីទាំងអស់រយៈពេលពីរម៉ោងក្រោយពីអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលយប់រួច៕