ជំងឺអុតស្វាយគឺជាជំងឺកម្រិតស្រាល និងកើតមានជាញឹកញាប់ចំពោះកុមារភាគច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)កុមារ និងមនុស្សធំខ្លះដឹងតែកើតជំងឺអុតស្វាយនេះក្នុងពេលវេលាណាមួយតែម្តង រួមទាំងស្រ្តីមានផ្ទៃពោះ ទារកទើបនឹងកើត និងអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ 

ជំងឺអុតស្វាយច្រើនតែកើតឡើងលើក្មេងអាយុក្រោម ១០ឆ្នាំ។ តាមពិតទៅ ជំងឺអុតស្វាយច្រើនតែកើតមានជាញឹកញាប់លើកុមាររហូទដល់ ៩០ភាគរយឯណោះ ហើយក៏មានប្រព័ន្ធភាពស៊ាំនឹងជំងឺនេះមួយជីវិតតែម្តង។ 

ដើម្បីបង្ការការរាលដាលជំងឺនេះទៅអ្នកដទៃ ចូរធ្វើយ៉ាងណាកុំឲ្យកូនទៅរៀន រហូតដល់ស្នាមកន្ទួលអុតស្វាយបាត់អស់សិន។ជំងឺអុតស្វាយគឺជាជំងឺដែលឆ្លងខ្លាំងបំផុតពីរយៈពេលមួយ ទៅពីរថ្ងៃមុនពេលចេញកន្ទួលលើស្បែក។ 

អ្នកមិនចាំបាច់ទៅជួបពេទ្យ ឬត្រូវការសង្គ្រោះបន្ទាន់អ្វីឡើយបើសិនជាអ្នកមិនប្រាកដថា កូនអ្នកមានជំងឺអុតស្វាយឬអត់។ គួរយល់ថា ជំងឺអុតស្វាយមិនមានការព្យាបាលអ្វីពិសេសដើម្បីឲ្យជានោះទេ។ ការព្យាបាលគឺគ្រាន់តែបំបាត់រោគសញ្ញាប៉ុណ្ណោះ។ 

  • ឲ្យកូនញ៉ាំទឹកច្រើន
  • ប្រើថ្នាំបញ្ចុះកម្តៅ
  • ងូតទឹកឲ្យគេឲ្យបានញឹក និងស្លៀកពាក់ខោអាវដែលមានផាសុកភាព និងប្រែឡូសិនលាបដើម្បីបំបាត់ការរមាស។ 
  • ចូរព្យាយាមហាមកូនកុំឲ្យអេសដំបៅព្រោះវាអាចនាំឲ្យមានស្នាមលើស្បែកបាន។ អ្នកអាចបន្លប់អារម្មណ៍គេតាមរយៈឲ្យគេមើលទូរទស្សន៍ ឬកម្មវិធីដែលគេចូលចិត្ត។ 
  • ចូរឲ្យគេនៅឲ្យឆ្ងាយពីនរណាដែលមានផ្ទៃពោះ ឬកំពុងតែព្យាយាមមានផ្ទៃពោះ។ បើសិនជាកូនប៉ះពាល់ជាមួយស្រ្តីមានផ្ទៃពោះដែលមិនធ្លាប់មានជំងឺនេះពីមុនមក គឺអាចឆ្លង និងប៉ះពាល់ដល់ទារកក្នុងផ្ទៃទៀតផង។ 

ជំងឺអុតស្វាយលើក្មេងៗត្រូវបានចាត់ទុកថាជាជំងឺកម្រិតស្រាល ប៉ុន្តែចូរយល់ថាកូននឹងមានអារម្មណ៍គួឲ្យអាណិតណាស់នៅពេលកើតជំងឺបែបនេះ។

សម្រាប់ក្មេងភាគច្រើន ជំងឺអុតស្វាយគឺជាជំងឺដ៏ស្រាលមួយដែលវានឹងជាវិញដោយខ្លួនឲ្យ។ ប៉ុន្តែក្មេងខ្លះអាចនឹងមានអាការៈធ្ងន់ធ្ងរដោយសារតែជំងឺនេះដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះក៏ត្រូវតែទៅជួបពេទ្យដែរ។ 

ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាមបើសិនជាកូនកើតមានអាការៈមិនធម្មតាដូចខាងក្រោមនេះ៖

  • ពងបែកនៅស្បែកទៅជាឆ្លងរោគបន្ថែម
  • កូនមានការឈឺចាប់នៅក្នុងទ្រូង ឬពិបាកដកដង្ហើម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង