កងដាក់ក្នុងស្បូន ឬហៅថា Intrauterine Device (IUD) គឺជាឧបករណ៍ដ៏តូចមួយដែលមានរាងដូចជាអក្សរ T សម្រាប់ដាក់ក្នុងស្បូនរបស់ស្រ្តី ហើយការដាក់នេះគួរតែធ្វើឡើងដោយគ្រូពេទ្យ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលវាត្រូវបានដាក់ចូលទៅក្នុងស្បូនហើយ មាត់ស្បូនជាអ្នករក្សាវាឲ្យនៅហ្នឹងល្អ ហើយជាធម្មតាអ្នកនឹងមិនអាចមានអារម្មណ៍ដឹងថាវានៅក្នុងស្បូនឡើយ។
យ៉ាងណាមិញ ការដាក់កងក្នុងស្បូនសម្រាប់ពន្យាកំណើតមួយនេះអាចមានប្រសិទ្ធភាពពី៣ ទៅ ១០ឆ្នាំដែរ ដោយអាស្រ័យទៅតាមប្រភេទមួយៗនៃឧបករណ៍ដែលអ្នកប្រើដែរ។ យ៉ាងណាមិញ អ្នកអាចដកកងនេះចេញបានគ្រប់ពេលទាំងអស់ ហើយនៅពេលដកចេញហើយ លទ្ធភាពនៃការមានកូននឹងត្រឡប់មកធម្មតាវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ម៉្យាងវិញទៀត កងដាក់ក្នុងស្បូនមិនអាចការពារអ្នកពីជំងឺកាមរោគបានឡើយ៕