កាំរស្មីយូវី ឬហៅថាកាំរស្មីពណ៌ស្វាយដែលចេញពីពន្លឺព្រះអាទិត្យអាចបំផ្លាញសុខភាពភ្នែកមនុស្សយើងបាន។ វ៉ែនតាការពារកម្តៅព្រះអាទិត្យអាចជួយការពារភ្នែកអ្នកពីបញ្ហាដែលទាក់ទងនឹងកាំរស្មីយូវីនេះបានដូចជា ភ្នែកឡើងបាយ និងការខូចគ្រាប់ភ្នែក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វ៉ែនតាការពារកម្តៅព្រះអាទិត្យ និងអាចការពារកាំរស្មីយូវីបានទៀតនោះគួរតែមានលក្ខណៈដូចខាងក្រោមនេះ៖
- ទប់ស្កាត់កាំរស្មីយូវី A និង B បាន៩៩ ទៅ ១០០ភាគរយ
- អាចមើលឃើញច្បាស់ ៧៥ ទៅ៩០ភាគរយនៅពេលថ្ងៃ
- មានឡេនដែលសមស្របនឹងពណ៌របស់អ្នក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវធ្វើឲ្យឡេនដែលពាក់នោះរបេះចេញ ឬខូចទ្រទ្រាយក្នុងពេលពាក់ឡើយ៕