លែប៉ោមទាំងមូលគឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព ប៉ុន្តែទឹករបស់វាវិញក៏កាន់តែមានផលល្អដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វាត្រូវបានគេរកឃើញថា អាចជួយការពារសុខភាពខួរក្បាលថែមទៀត។
តាមការសិក្សាដំបូងបានឲ្យដឹងថា ទឹកផ្លែប៉ោមប្រហែលជាជួយទ្រទ្រង់ដល់មុខងារខួរក្បាល និងសុខភាពផ្លូវចិត្តនៅពេលអាយុកាន់តែច្រើន។ ការការពារមួយចំនួនទាំងនេះប្រហែលជាកើតចេញពីសកម្មភាពអង់ទីអុកស៊ីដង់នៃសារធាតុ Polyphenols ដែលមានក្នុងទឹករបស់វា។ វាប្រហែលជាការពារខួរក្បាលពីការខូចខាតរបស់រ៉ាឌីកាលសេរីថែមទៀតផង។
ក្នុងការសិក្សាជាច្រើនទៅលើសត្វកណ្តុរចាស់ៗ ដែលគេដាក់ឲ្យផឹកទឹកផ្លែប៉ោមរាល់ថ្ងៃ ដែលមានចំណុះស្មើនឹង ៤៨០ ទៅ ៧២០មីលីលីត្រ សម្រាប់មនុស្សម្នាក់។ នៅពេលកណ្តុរផឹកទឹកផ្លែប៉ោមនេះបានមួយខែ លទ្ធផលមានដូចជា៖
- លទ្ធផលនៃការធ្វើតេស្តការចងចាំនៅក្នុងផ្លូវវង្វេងមានលក្ខណៈល្អជាង កណ្តុរដែលមិនបានផឹកទឹកផ្លែប៉ោម
- រក្សាកម្រិតសារធាតុ Acetylcholine ដែលជាសារធាតុចម្លងសរសៃប្រសាទ ដែលសំខាន់សម្រាប់ការចងចាំ និងសុខភាពផ្លូវចិត្ត ក្នុងខួរក្បាលកាន់តែល្អ
- ទប់ស្កាត់ការកើនឡើងនៃប្រូតេអ៊ីន Beta-amyloid ក្នុងខួរក្បាល ដែលវាជាប់ទាក់ទងនឹងការខូចខួរក្បាលលើអ្នកជំងឺភ្លេចភ្លាំងពេលចាស់ជរាតែម្តង។
ក្រៅពីនេះ នៅពេលអ្នកជំងឺភ្លេចភ្លាំងពេលចាស់ជរាញ៉ាំទឹកផ្លែប៉ោម ២៤០មីលីលីត្រក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ និងរយៈពេលមួយខែមក អាការៈផ្លូវចិត្តដូចជា ការថប់អារម្មណ៍ គេងមិនលក់ និងជឿតែរឿងខុសៗ មានការធូរស្រាលវិញបាន ២៧ភាគរយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែការចងចាំ និងការដោះស្រាយបញ្ហានេះមិនបានធូរស្រាលឡើយ៕