ផ្លែទទឹម គឺជាផ្លែឈើដ៏ស្រស់ស្អាតមួយប្រភេទ ហើយក៏មានពណ៌ក្រហមផងដែរទាំមានគ្រាប់របស់វាផង។ យ៉ាងណាមិញ គ្រាប់របស់ផ្លែឈើមួយនេះមានប្រហែល ៣ភាគរយនៃទម្ងន់របស់ផ្លែឈើនេះទាំងមូល។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រាល់គ្រាប់នីមួយៗ គឺមានជាតិផ្អែម និងទឹករបស់វា។ យ៉ាងណាមិញ ការញ៉ាំផ្លែទទឹម ឬទឹករបស់វាត្រូវបានគេរកឃើញថា មានប្រយោជន៍ចំពោះសុខភាពច្រើន ហើយគ្រាប់របស់វាក៏ប្រហែលជាមានតម្លៃផងដែរ។
ជីវជាតិ
ភាគច្រើននៃជីវជាតិមានក្នុងផ្លែទទឹមកើតចេញពីទឹករបស់វា ប៉ុន្តែគ្រាប់វិញគ្រាន់តែផ្តល់ជីវជាតិមួយចំនួនតូចប៉ុណ្ណោះ។ ការសិក្សាបានបង្ហាញថា វាមានផ្ទុកទៅដោយជាតិវីតាមីន E និងម៉ាញ៉េស្យូមជាពិសេសតែម្តង។
ជាតិសរសៃ
គ្រាប់ផ្លែទទឹមសម្បូរទៅដោយជាតិសរសៃ។ ប្រភេទជាតិសរសៃដ៏សំខាន់ក្នុងគ្រាប់ផ្លែទទឹមគឺជាប្រភេទ Cellulose និង Lignin ដែលវាសុទ្ធសឹងតែជាជាតិសរសៃមិនរលាយ និងអាចឆ្លងចូលប្រព័ន្ធរំលាយអាហារដោយមិនមានការផ្លាស់ប្តូរអ្វីទាំងអស់។ គ្រាប់ផ្លែទទឹមមានសុវត្ថិភាពសម្រាប់មនុស្សញ៉ាំថ្វីបើការញ៉ាំច្រើនធ្វើឲ្យស្ទះពោះវៀនក៏ដោយ តែជារឿងកម្រណាស់។ រឿងនេះអាចនាំឲ្យមានអាការៈទល់លាមកជាលក្ខណៈរ៉ាំរ៉ៃបាន។
អង់ទីអុកស៊ីដង់
គ្រាប់ផ្លែទទឹមផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើន ប៉ុន្តែវាក៏មិនសម្បូរដូចទឹករបស់វានៅជុំវិញគ្រាប់ដែរ។ គ្រាប់ផ្លែទទឹមផ្ទុកទៅដោយសារធាតុ Phenolic Acid និង Polyphenols ដូចជា Flavonnoids, Tannins និង Lignans។
អាស៊ីតខ្លាញ់ជាពិសេស
គ្រាប់ផ្លែទទឹមផ្សំឡើងដោយជាតិប្រេង ១២ ទៅ ២០ភាគរយ។ ប្រភេទប្រភេទនេះផ្សំឡើងដោយ Punicic Acid ដែលជាខ្លាញ់ប្រភេទ Polyunsaturated Fats។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាទៅលើសត្វកណ្តុរបានឲ្យដឹងថា Punicic Acid ប្រហែលជាជួយបន្ថយការរលាក ពង្រឹងដល់ភាពស៊ាំធ្វើការរបស់អាំងស៊ុយលីន និងជំរុញដល់ការសម្រកទម្ងន់៕