ការដែលក្រពះមិនស្រួល ឬហៅថា Stomach Flu ត្រូវបានគេស្គាល់ថា ជាការរលាកក្រពះពោះវៀនដែលបង្កឡើងដោយវីរុស ហើយក៏ជាការបង្ករោគដែលមានភាពឆ្លងខ្លាំងដែលកើតឡើងលើក្រពះ និងពោះវៀន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វីរុសដែលបង្កបញ្ហានេះញឹកញាប់បំផុតនោះគឺ Norovirus តែម្តង។ អាការៈដំបូងនៃការមិនស្រួលក្នុងក្រពះនេះមានដូចជា ចង្អោ ក្អួត រាករូស ឈឺក្រពះបែបរមួលៗ និងឈឺក្នុងពោះ។
អាហារ និងភេសជ្ជៈមួយចំនួនប្រហែលជាធ្វើទុក្ខដល់ការក្អយត ចង្អោ រាករូស និងអាការៈផ្សេងៗទៀតនៃការមិនស្រួលក្នុងក្រពះពោះវៀនកាន់តែធ្ងន់ធ្ងរថែមទៀត។ ដូច្នេះយកល្អគួរតែពិចារណាទៅលើការចៀសវាងអាហារដូចខាងក្រោមនេះ៖
- ភេសជ្ជៈមានជាតិកាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីនមិនអាចធ្វើឲ្យអ្នកគេងលក់ស្រួលឡើយ ហើយវាក៏ប្រហែលជាមិនធ្វើឲ្យឆាប់ជាវិញដែរ។ ជាមួយគ្នានេះដែរ កាហ្វេនឹងទៅភ្ញោចដល់ការរំលាយអាហារ ហើយក៏ប្រហែលជាធ្វើឲ្យការរាករូសកាន់តែធ្ងន់ធ្ងរថែមទៀត។
- អាហារសម្បូរខ្លាញ់៖ អាហារប្រភេទនេះគឺពិបាកក្នុងការរំលាយណាស់ ហើយក៏ប្រហែលជានាំឲ្យរាករូស ចង្អោ និងក្អួតបាន។
- អាហារហិរ៖ អាហារបែបនេះប្រហែលចាធ្វើឲ្យចង្អោ និងក្អួតលើមនុស្សមួយចំនួនបាន
- អាហារ និងភេសជ្ជៈមានជាតិផ្អែម៖ ដោយសារតែវាមានជាតិផ្អែមបែបនេះ ដូច្នេះវាអាចនឹងធ្វើឲ្យការរាករូសកាន់តែធ្ងន់ធ្ងរបាន ជាពិសេសកុមារតែម្តង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ៖ នៅពេលមានជំងឺក្រពះពោះវៀនមិនស្រួល មនុស្សមួយចំនួនអាចនឹងមានបញ្ហានៃការរំលាយជាតិឡាក់តូស ដែលជាប្រូតេអ៊ីនមានក្នុងទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ៕