ការគេងមិនលក់គឺជាជំងឺខ្លួនឯងផង និងជាអាការៈមួយរបស់ជំងឺណាផ្សេង។ តាមរយៈអត្ថបទមួយនេះ អ្នកនឹងបានដឹងអំពីជំងឺដែលជាមូលហេតុញឹកញាប់មួយចំនួនដែលធ្វើឲ្យគេងមិនលក់ ដូច្នេះក្រោយពីយល់ដឹងបន្ថែមហើយ សង្ឃឹមថាអ្នកអាចយល់ថាគួរធ្វើដូចម្តេចដើម្បីដោះស្រាយវាបានយ៉ាងមានប្រសិទ្ធភាព។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ស្រ្តេស
សព្វថ្ងៃនេះ គ្មានជីវិតរស់នៅណាមួយដែលគ្មានស្រ្តេសឡើយ។ ហេតុផលដែលនាំឲ្យស្រ្តេសច្រើនតែជារឿងប្រចាំថ្ងៃ ដូចជាការស្ទះចរាចរណ៍ជាដើម។ យ៉ាងណាមិញ គ្រូពេទ្យនិយាយថា ការគេងមិនលក់ដែលបង្កឡើងដោយស្រ្តេស គឺជាការគេងមិនលក់រ៉ាំរ៉ៃ។ ប៉ុន្តែរឿងនេះនឹងមិនបង្កជាបញ្ហាយូរឡើយបើសិនជាអ្នកព្យាយាមដោះស្រាយបញ្ហាស្រ្តេសនោះកាន់តែលឿន។
ថប់អារម្មណ៍
វត្តមាននៃការថប់អារម្មណ៍ច្រើនតែកើតឡើងជាអាការៈផ្លូវកាយ និងផ្លូវចិត្ត ហើយក៏ជាអ្វីដែលនាំឲ្យគេងមិនលក់ដែរ។ កាលណាក្នុងខួរក្បាលពោរពេញទៅដោយអារម្មណ៍កាន់តែច្រើន ការគេងពិតជាមិនអាចកើតឡើងបានឡើយ។ ប៉ុន្តែការថប់អារម្មណ៍អាចព្យាបាលបាន។ សម្រាប់ករណីធ្ងន់ធ្ងរវិញ ទាល់តែប្រើថ្នាំទើបអាចគ្រប់គ្រងបាន។
បាក់ទឹកចិត្ត
មានមនុស្សជាច្រើនទទួលស្គាល់ថា ការបាក់ទឹកចិត្តគ្មានអ្វីបង្កបញ្ហាច្រើនជាងការធ្វើឲ្យពិបាកចិត្តខ្លាំងឡើយ។ អ្នកដែលបាក់ទឹកចិត្ត អាចនឹងមានបញ្ហាជាច្រើនក្នុងខ្លួនថែមទៀត។ ក្រៅពីនេះវាក៏ធ្វើឲ្យលែងចាប់អារម្មណ៍នូវអ្វីដែលធ្លាប់តែចូលចិត្ត អស់កម្លាំង មិនឃ្លានអាហារ និងប្រែប្រួលទម្ងន់។ ការគេងមិនលក់ក៏ជាផលវិបាកខ្លាំងមួយនៃការបាក់ទឹកចិត្តថែមទៀត។
ឈឺចាប់រ៉ាំរ៉ៃ
ការឈឺចាប់រ៉ាំរ៉ៃ អាចមានរយៈពេលច្រើនសប្តាហ៍ ខែ ឬឆ្នាំឯណោះ។ វាមានរឿងខុសៗគ្នាច្រើនណាស់ដែលអាចធ្វើឲ្យឈឺចាប់រ៉ាំរ៉ៃដូចជា របួសរាងកាយ រលាកសន្លាក់ មានជំងឺ ខូចសរសៃប្រសាទ និងជំងឺផ្លូវចិត្តជាដើម។ អ្នកដែលកំពុងតែមានអាការៈឈឺចាប់រ៉ាំរ៉ៃច្រើនតែមិនអាចគេងលក់ស្រួលឡើយ ជាពិសេសអ្នកដែលធ្វើទុក្ខនៅពេលយប់តែម្តង។
រ៉ាំងរដូវ
ស្រ្តីជាច្រើនតែខ្លាចពេលដែលពួកគេរ៉ាំងរដូវ។ ក្រៅពីការពិតថា វត្តមានរបស់រឿងនេះជាសញ្ញាបញ្ជាក់ថា លែងមានកូនទៀត តែវាជាមេបញ្ហាមួយដែលនាំឲ្យមានអាការៈមិនស្រួលខ្លួនជាច្រើន រួមទាំងការគេងមិនលក់។
ច្រាលទឹកអាស៊ីតក្រពះ
មានមនុស្សច្រើនណាស់ដែលកំពុងតែមានបញ្ហាច្រាលទឹកអាស៊ីតក្រពះជឿថា ពួកគេកំពុងតែមានជំងឺគាំងបេះដូង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មែនហើយ វាគ្រាន់តែជាការក្រហាយដើមទ្រូងប៉ុណ្ណោះទេ។ បញ្ហានោះគឺថា ការច្រាលអាស៊ីតក្រពះបែបនេះអាចនឹងមានលក្ខណៈខ្លាំងក្លានៅពេលគេងតែម្តង៕