​​ពិធី​អាពាហ៍ពិពាហ៍​ជុំគ្នា​ដ៏​ធំ​ដែលមាន​ឈ្មោះថា “​សុបិន​ក្លាយជា​ការពិត​” មួយ​ត្រូវបាន​រៀបចំឡើង ដោយ​មជ្ឈមណ្ឌល​ក្រុង​ហាណូយ សម្រាប់​ការអភិវឌ្ឍន៍ និង​ការគាំទ្រ​ស្ត្រី (Hanoi Center for Women’s Development and Support) ក្រោម​កិច្ចសហការ​ពី​អង្គការ​ដទៃទៀត នៅ​មជ្ឈមណ្ឌល​សន្និបាត Trong Dong Canh Ho Convention Center កាលពី​ល្ងាច ថ្ងៃ​សៅរ៍​កន្លងទៅ​។​

​គូស្នេហ៍​ទាំងនេះ ត្រូវបាន​ផ្តល់ឱកាស​ឱ្យមាន​ពិធី​អាពាហ៍ពិពាហ៍​សមរម្យ​មួយ​ដែល​ពួកគេ តែងតែ​ប្រាថ្នា​ចង់បាន ប៉ុន្ដែ​ខ្វះ​លទ្ធភាព​។ ដំបូង​ឡើយ​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំឡើង​សម្រាប់ គូស្នេហ៍ ៤២ គូ ប៉ុន្តែ ៣​គូ មិនអាច​ចូលរួមបាន​ដោយសារ​បញ្ហា​សុខភាព​។​

​ពួកគេ​មកពី​ខេត្ត​នានា​ក្នុងប្រទេស​វៀតណាម​ភាគ​ខាងជើង ហើយ​គូស្នេហ៍​ទាំងនេះ​បានមក​ដល់ ក្រុង​ហាណូយ តាំងពីព្រឹក​ព្រលឹម​ដើម្បី​ត្រៀមខ្លួន​ល​សម្លៀកបំពាក់ និង​ការថត pre-wedding​។

​សូមបញ្ជាក់ថា សមាជិកគ្រួសារ​របស់​ពួកគេ​ក៏បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ដើម្បី​អបអរសាទរ នឹង​ជីវិត​ជា​គូរ​ថ្មោងថ្មី​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង