មនុស្ស​រហូតដល់​ទៅ​ប្រមាណ ១១.០០០ នាក់ ដែល​អាក្រាតកាយ​ននលគក​គ្រោង​នឹងចូលរួម ក្នុង​ការថតរូប​ជុំគ្នា​ដ៏​ធំ​មួយ​នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់ពី​ផ្សារ​ទំនើប Woolworths នៅ​ក្រុង មែ​ល​ប៊​ន បាន​យល់​ព្រមឱ្យ​អ្នក​ថតរូប​ជនជាតិ​អាមេរិក ស្ពិ​ន​ស័​រ ធូ​នី​ក (Spencer Tunick) ខ្ចី​ជាន់​ដំបូល​របស់ខ្លួន​សម្រាប់​ការថតរូប​ខាងលើនេះ​។

​ដំបូង​ឡើយ ផ្សារ​ទំនើប Woolworths មិន​ព្រម​ផ្តល់​បរិវេណ​របស់ខ្លួន​សម្រាប់​ការថតរូប ដ៏​ចម្រូងចម្រាស​នេះ​ទេ ហើយ​ណាមួយ​ទៀត​ដោយសារ​ព្រឹត្តិការណ៍​នេះ​រំខាន​ដល់​ការបើក​លក់ របស់ខ្លួន​នៅ​ថ្ងៃ​សៅរ៍ ដែលជា​ធម្មតា​មាន​ភ្ញៀវ​ចូល​ទិញ​អីវ៉ាន់​ច្រើន​។

​អ្នក​ថតរូប ស្ពិ​ន​ស័​រ ធូ​នី​ក បាន​ព្យាយាម​រក​កន្លែង​ផ្សេង​ក្បែរ​នោះ​អស់​រយៈពេល ៣ ថ្ងៃ ប៉ុន្តែ​រក​មិនបាន​សោះ​។

​ដើមឡើយ​ការថត​រូបនេះ​គ្រោង​ធ្វើឡើង​នៅ​ចុង​សប្តាហ៍​ណាមួយ ដើម្បី​អបអរ​ពិធីបុណ្យ​សិល្បៈ Provocare Festival of the Arts ហើយ​អ្នករៀបចំ​កម្មវិធី បាន​ប្តូរ​កាលបរិច្ឆេទ​ទាំងមូល ទៅធ្វើ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៩ ខែកក្កដា ដែលជា​ទូទៅ​មិនសូវមាន​ភ្ញៀវ នៅ​ផ្សារ​ទំនើប Woolworths ហើយ​ទីបំផុត​ផ្សារ​ទំនើប​នេះ​ក៏​យល់ព្រម​ឱ្យ​ខ្ចី​កន្លែង​ថត​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង